ជីវិតកម្សាន្ដ
លោក គួច ខេវិន ស្អប់ខ្ពើមជនបំពុលសង្គម ដែលមិនប្រើបណ្តាញសង្គមឱ្យមានប្រយោជន៍សម្រាប់សង្គមជាតិ
អតីតផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះលោក គួច ខេវិនបានចេញមុខបញ្ជាក់ថា លោកគាំទ្រពេញទំហឹងចំពោះប្រសាសន៍លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ថ្កោលទោសមនុស្សអគតិដែលជាន់ឈ្លីព្រះកិត្តិនាមមហាបុព្វបុរសខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ និង ព្រះមហេសីព្រះនាងជ័យរាជទេវី។ ក្នុងនោះលោកចាត់ទុកទង្វើបុគ្គលបំពុលសង្គមគឺជាជនអគតិនិងថោកទាបបំផុត។

ការលើកឡើងរបស់លោក គួច ខេវិន ដោយសារពេលថ្មីៗនេះ មានការវែកញែកនិងរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនទៅលើបុគ្គលអ្នលក់ឡេល្បីឈ្មោះម្នាក់ដែលបាននិយាយតាំងខ្លួនជាព្រះនាងជ័យរាជទេវី បោកប្រាស់មហាជនបង្កឲ្យមានការភ័ន្តច្រឡំនិងជារឿងដែលបំពុលសង្គម។
ផលិតករកម្មវិធីកម្សាន្តលោក គួច ខេវិន បានលើកឡើងថា លោកស្ទើរតែលែងចង់បើក facebook មើលព័ត៌មានសង្គមដែលមានប្រយោជន៍ដោយសារតែជនបំពុលសង្គមគួរឱ្យស្អប់ខ្ពើម។

លោកបន្តថា តាមពិតទៅបណ្តាញសង្គម facebook មានអត្ថប្រយោន៍យ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានការអប់រំ និងផ្សព្វផ្សាយវប្បធ៌មជាដើម ក៏ប៉ុន្តែជនអគតិមួយចំនួនបែរជាយកវេទិកានេះ មកបំពុលសង្គមបង្ហាញភាពថោកទាបប្រមាថមាក់ងាយអ្នកដទៃរហូតប្រមាថដល់ព្រះមហាវីរៈបុរសជាតិខ្មែរ ប្រមាថប្រជាជាតិខ្មែរ បំផ្លាញជំនឿ វប្បធម៌ អរិយធម៌ជាតិខ្មែរយ៉ាងគម្រក់បំផុត។
លោក គួច ខេវិន បញ្ជាក់ថា “ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរយ៉ាងក្រៃលែងចំពោះអ្នកម្តាយចិត្តធ៌ម ហ៊ុន ស៊ីណាត ដែលលោកចេញមុខថ្កោលទោសមនុស្សអគតិ ដែលកំពុងជាន់ឈ្លីព្រះកិត្តិនាមមហាបុព្វបុរសខ្មែរព្រះបាទជ័យវរ្ម័នទី៧ និងព្រះមហេសីព្រះនាងជ័យរាជទេវីហើយថែមទាំង ប្រមាថមាក់ងាយមើលថោកចំពោះប្រជាជាតិខ្មែរជាទូទៅ”។
លោក គួច ខេវិន និយាយទៀតថា អ្នកម្តាយចិត្តធម៌ ហ៊ុន ស៊ីណាត ក៏ហ៊ានស្តីបន្ទោសដាស់តឿនមន្ត្រីក្រ សួងវប្បធ៌មនិងវិចិត្រសិល្បៈដែលហាក់ដេកលក់ហៀរទឹកមាត់កខ្លាក់ ស្តាប់មិនឮ មើលមិនឃើញនូវទង្វើគ្មានសីលធ៌មប្រមាថជាតិខ្មែរនោះសោះ។
លោកនិយាយទៀតថា”ខ្ញុំគិតថាជនគ្មានគតិនោះមិន មែនជាខ្មែរឬជាខ្មែរក្លែងក្លាយ ទើបបានជារស់នៅលើមាតុភូមិខ្មែរបែរជាមើលងាយប្រជាជាតិខ្មែរ ជាន់ឈ្លីព្រះកិត្តិស័ព្ទព្រះកិត្តិនាមមហាបុព្វបុរសព្រះមហាក្ស ត្រជ័យវរ្ម័នទី៧ និងព្រះមហេសីព្រះរាជនីជ័យទេវី ដែលជាអង្គក្សត្រកសាងអាណាចក្រលើកស្ទួយប្រជាជាតិខ្មែរឱ្យរុងរឿងយ៉ាងដូច្នេះ?”។
លោក គួច ខេវិន បន្ថែមថាក្នុងនាមជាខ្មែរលោកពិត ជាឈឺចាប់និងស្អប់ខ្ពើមជាទីបំផុតចំពោះជនអគតិណាដែលប្រមាថមើលងាយប្រជាជាតិកំណើតរបស់ខ្លួនប្រមាថបុព្វបុរស និងវប្បធ៌មរបស់ខ្មែរ សូមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាលោកមេត្តា ចាត់វិធានការច្បាប់ចំពោះជនអគតិដើម្បីប្រជាជាតិខ្មែរ ទទួលបាននូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរមកវិញ។
គួរបញ្ជាក់ដែរថាលោកជំទាវចិត្តធ៌មហ៊ុន ស៊ីណាត ថ្មីៗនេះក៏បានចេញមុខពន្លះយ៉ាងចាស់ដៃផងដែរទៅទ ង្វើរបោកប្រាស់មហាជនដែលតាំងនាមជាអ្នកមានបា រមី។ លោកជំទាវ ហ៊ុន ស៊ីណាត់បានលើកឡើងថានា ងឡាយថាអ្នកមិនស្គាល់នាងគឺជាមនុស្សភ្លេីហើយតាំ ងខ្លួនជាអ្នកមានបុណ្យចុះមកជួយប្រជារាស្ត្រខ្មែរជាការប្រមាថដល់មហាជនយ៉ាងធ្ងន់ធ្ងរ។ កន្លងមក ថ្នាក់ដឹកនាំបានចាត់វិធានការលើអ្នកតាំងខ្លួនជាអ្នកមានបារមីកន្លងមក ដូច្នេះសូមសមត្ថកិច្ចគួរមានវិធានការលើបុគ្គលទាំងនេះផង៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


