ព័ត៌មានអន្ដរជាតិ
ថៃ កើតជម្លោះផ្ទៃក្នុងមិនចេះចប់! Phumtham និង Anutin ឈ្លោះគ្នារឿងលុយបក្ស
ជម្លោះផ្ទៃក្នុងថៃកាន់តែក្តៅទៅៗហើយ ដោយពេលនេះនាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham Wechayachai កំពុងមើលមុខគ្នាមិនចំជាមួយអតីតរដ្ឋមន្ត្រីមហាផ្ទៃ Anutin Charnvirakul។

អ្នកទាំងពីរកំពុងឈ្លោះគ្នាជុំវិញការចោទប្រកាន់ករណីរំលោភអំណាចនិងបែងចែកថវិការដ្ឋ ដោយលម្អៀងទៅរកគណបក្សនយោបាយ។
ជាក់ស្តែង Phumtham អះអាងថា Anutin បានប្រើប្រាស់តួនាទីជារដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីបង្វែរថវិកាសម្រាប់អភិវឌ្ឍមូលដ្ឋានទៅកាន់ខេត្តឬតំបន់ដែលគណបក្សភូមិចៃថៃ មានការគាំទ្រខ្លាំង។ ទង្វើនេះត្រូវបានចាត់ទុកថាជាទង្វើអយុត្តិធម៌និងបំពានលើគោលការណ៍តម្លាភាព ក្នុងការគ្រប់គ្រងថវិការដ្ឋ។
លោក Phumtham ចោទថា មូលដ្ឋាននៅក្រៅតំបន់ឥទ្ធិពលរបស់គណបក្ស ភូមិចៃថៃ ទទួលបានថវិកាត្រឹមតែ ១ ទៅ ៣ លានបាតប៉ុណ្ណោះ ប៉ុន្តែតំបន់សំខាន់ៗរបស់អតីតគណបក្សសម្ព័ន្ធមិត្តមួយនេះ ដូចជាខេត្ត Buri Ram និង Surin បែរជាទទួលថវិកាច្រើនជាងនេះ ដោយតំបន់ខ្លះទទួលបានរហូតដល់ទៅ ៧០០ លានបាតឯណោះ។
លោកបន្តថា លុយទាំងនេះគឺបានមកពីកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទំហំ ១៥៧ពាន់លានបាត ដែលបម្រុងទុកសម្រាប់ស្ថាប័នរដ្ឋបាលមូលដ្ឋានទូទាំងប្រទេស។

មិនត្រឹមប៉ុណ្ណឹង Phumtham ក៏ចោទ Anutin ថា អនុម័តសំណើសុំថវិកាដែលមិនត្រូវគ្នានឹងទិន្នន័យដែលបានកត់ត្រានៅក្នុងមូលដ្ឋានទិន្នន័យរបស់ការិយាល័យរដ្ឋដែរ។
ទោះបីជាយ៉ាងណាក៏ដោយ Anutin បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់នេះ ដោយនិយាយថា ការបែងចែកថវិកាទាំងអស់ គឺត្រូវបានធ្វើឡើងតាមនីតិវិធីត្រឹមត្រូវ ឬជាការបែងចែកផ្អែកលើតម្រូវការជាក់ស្តែងរបស់តំបន់ទាំងនោះ។
លោកជំទាស់ថា មិនសមឡើយដែលមកនិយាយថា ខេត្តជាមូលដ្ឋានរឹងមាំរបស់គណបក្ស ភូមិចៃថៃ ទទួលបានថវិកាច្រើនជាង។ លោកអះអាងថា អង្គការរដ្ឋបាលខេត្តនិងសាលាក្រុងទាំងអស់ សុទ្ធតែត្រូវបានអនុញ្ញាតឲ្យដាក់សំណើសុំថវិកាដោយផ្ទាល់ទៅការិយាល័យថវិកា ហេតុអ្វីមកនិយាយបែបនេះ។
សូមជម្រាបថា ជម្លោះនេះអាចនឹងក្លាយជាប្រធានបទក្តៅគគុកថ្មីទៀតនៅក្នុងនយោបាយថៃ ដោយសារវាប៉ះពាល់ដល់បញ្ហាសំខាន់ៗដូចជា តម្លាភាពរបស់រដ្ឋាភិបាល ការប្រើប្រាស់អំណាច និងការបែងចែកធនធានសាធារណៈ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន នឹងប្រកាសសាលក្រមខែក្រោយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


