ជីវិតកម្សាន្ដ
Lisa កាន់កាបូប Hermes ពណ៌ពិសេស តម្លៃក្នុងកម្រិត Super VVIP
Lisa សមាជិកក្រុម BLACKPINK កាន់កាបូប Hermes Birkin ពណ៌ពិសេស ខ្មៅ-ផ្កាឈូក តម្លៃមិនធម្មតាហើយមានតែអតិថិជន Super VVIP លំដាប់ថ្នាក់ខ្ពស់ប៉ុណ្ណោះ ទើបអាចទទួលបានកាបូបដៃនេះជាកម្មសិទ្ធ។ ជាពិសេសទៀតកាបូបមួយនេះត្រូវបានគេចាត់ទុកថា ជាវត្ថុក្នុងក្តីស្រមៃរបស់នារីៗជាច្រើនផងដែរ។

តាមរយៈគណនីផ្ទាល់របស់សមាជិកក្រុម BLACKPINK ថតរូបនៅពីមុខកញ្ចក់ហើយបង្ហោះក្នុង IG story របស់នាងដោយបានបង្ហាញនូវកាបូប Hermès ពណ៌ផ្កាឈូកខ្មៅ។ វាជាពណ៌ដែលផលិតតាមការបញ្ជាទិញពិសេសហៅថា Rose Sakura & Noir ពណ៌ផ្កាឈូក-ខ្មៅ។ ភាពស្រស់ស្អាតរបស់កាបូបប្រេនមួយនេះ ទាក់ទាញភ្នែកនៃការរចនាកាបូបដែលត្រូវបានគេជឿថា ត្រូវបានបង្កើតឡើងសម្រាប់នាងតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវាត្រូវបានគេហៅថា Custom Bag អ្នកទិញអាចជ្រើសរើសផលិតវាទៅតាមចំណូលចិត្តរបស់ពួកគេបាន ចាប់ពីពណ៌ ទំហំ ប្រភេទស្បែក រួមទាំងផ្នែករឹងរបស់កាបូបផងដែរ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចកម្មង់បានតាមចិត្តនោះទេ។ បើតាមព័ត៌មានពីអ្នកប្រើ Twitter ម្នាក់បានបញ្ចាក់ថា ដើម្បីបញ្ជាទិញកាបូបពី Hermes អ្នកត្រូវតែជាអតិថិជន Super VVIP លើសពី ៣ ឆ្នាំ ហើយមានការទិញជាបន្តបន្ទាប់ចំនួន ៥៥,៦៧០ដុល្លារ ក្នុងមួយឆ្នាំ ដោយមិនរាប់បញ្ចូលតម្លៃកាបូបនោះទេ។

លើសពីនេះ ទំព័រហ្វេសប៊ុកមួយបានចេញមកប៉ាន់ស្មានតម្លៃកាបូបដ៏អស្ចារ្យដែល Lisa កំពុងកាន់នៅក្នុងដៃដែលតម្លៃរបស់វាអាចប្រហែល ៣៤៥០០-៤០០០០ ដុល្លារអាមេរិកឯណោះ។ យ៉ាងណាក៏ដោយ មិនមែនជារឿងចម្លែកនោះទេដែលសមាជិកក្រុម BLACKPINK រូបនេះកាន់កាបូបយីហោដ៏ប្រណីតមួយនេះបង្ហាញខ្លួនជាសាធារណៈនោះទេ។កន្លងមកនាងតែងតែបង្អួតនូវវត្ថុដ៏ប្រណិតជារឿយៗ ហើយរាល់អ្វីដែលនាងបង្ហាញដល់អ្នកគាំទ្រ តែងតែលក់អស់ៗគ្មានសល់នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឌីជេ សូដា ប្រញាប់បកស្រាយយ៉ាងរហ័ស ក្រោយឃ្លិបត្រាំក្នុងអាង ផ្ទុះខ្លាំងលើអ៊ិនធើណេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


