ជីវិតកម្សាន្ដ
ឌីជេ សូដា ប្រញាប់បកស្រាយយ៉ាងរហ័ស ក្រោយឃ្លិបត្រាំក្នុងអាង ផ្ទុះខ្លាំងលើអ៊ិនធើណេត
បន្ទាប់ពីជួបសំណួរធ្ងន់ធ្ងរពីអ្នកទស្សនាឃ្លិបត្រាំទឹកអាងដែលនាងបង្ហោះកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ឌីជេ សូដា បានជម្រះមន្ទិលមួយនេះយ៉ាងឆាប់រហ័ស ដើម្បីកុំឲ្យមានគេយល់ច្រឡំថាអ្នកថតឲ្យគឺជាមិត្តប្រុស ខណៈដែលវីដេអូមួយនោះកំពុងតែផ្ទុះលើបណ្ដាញអ៉ិនធើណេតយ៉ាងព្រោងព្រាត។

យោងតាមគណនី Instagram ផ្ទាល់របស់ឌីជេស្រីកូរ៉េខាងត្បូងរូបនេះ បានចែករំលែកនូវវីដេអូឃ្លិបរយៈពេល ៣០ វិនាទី ដែលបង្ហាញពីរូបនាងត្រៀមដោះសំលៀកបំពាក់ទៅត្រាំក្នុងអាងទឹក ដោយមានត្រឹមតែកន្សែងពណ៌សដើម្បីលាក់បាំងរាងកោងរបស់នាងតែប៉ុណ្ណោះ។ ក្នុងនោះផងដែរ នាងបានបង្ហាញសកម្មភាពពេលកំពុងត្រាំទឹកក្នុងទឹកក្តៅដ៏ល្បីនៅទីក្រុង Beitou ទីក្រុងតៃប៉ិខាងជើង ដោយរៀបរ៉ាប់ពីអារម្មណ៍និងការត្រាំក្នុងអាងមួយនេះ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីវីដេអូដែលបង្ហាញពីភាពស៊ិចស៊ីរបស់នាងត្រូវបានចេញផ្សាយជាសាធារណៈ។ អ្នកគាំទ្រជាច្រើនបានមកចុច Like រួមទាំងមហាជនមួយចំនួនបានសម្រុកចោទសួរថា អ្នកដែលថតវីដេអូឃ្លិបចុងក្រោយបង្អស់នេះ តើជានរណា ហើយមកពីណា? ឬមួយនេះជាការបង្ហាញខ្លួនគូស្នេហ៍ឬអត់? ព្រោះខែនេះក៏ជាខែនៃក្តីស្រលាញ់ដែរ។
ហេតុនេះហើយ បន្ទាប់ពីចម្ងល់បានក្លាយជានិន្នាការនៅលើបណ្តាញសង្គមរួចមក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឌីជេ សូដា ត្រូវឆ្លើយតបនៅលើ Instagram ថា “នាងមិនទាន់មានសង្សារទេ” ចំណែកអ្នកដែលថតវីដេអូឃ្លិបនេះ គឺជាអ្នកស្គាល់គ្នានៅតៃវ៉ាន់ ដែលបានមើលថែនាងយ៉ាងល្អ ខណៈពេលដែលឌីជេស្រីកំពុងធ្វើដំណើរកំឡុងពិធីបុណ្យចូលឆ្នាំចិនថ្មីៗនេះរួមទាំងនៅរដូវក្ដៅនេះ។ លើសពីនេះ តារារូបនេះ ក៏បានបង្ហាញរូបភាពរបស់នាង និងប្អូនស្រីជិតស្និទ្ធម្នាក់នេះផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ខកខានឃើញមុខយូរ Angelababy បង្ហាញខ្លួនលើដីអាមេរិក ទាក់ទាញភ្នែកមហាជនព្រោងព្រាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


