ជីវិតកម្សាន្ដ
តារាស្រី ៥រូប ប្រជែងស្តង់ដារស្រស់ស្អាតនៅកូរ៉េ លេងម៉ូដសក់តាមស្ទីលរៀងខ្លួន
នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង ជាកន្លែងដែលស្តង់ដារសម្រស់តែងតែតឹងរ៉ឹងបំផុត ចាប់តាំងពីចុងជើងដល់សក់ក្បាលរបស់ពួកគេ។ យ៉ាងណាក៏ដោយ ដ្បិតថាសម្រស់ត្រូវបានកំណត់ដោយផលិតកម្មនីមួយៗក្ដី ប៉ុន្តែក្នុងនោះមានតារាស្រី៥រូប បានបង្ហាញភាពក្លាហានរៀងៗខ្លួនដោយបញ្ចេញម៉ូដសក់ប្លែកៗព្រមទាំងស្ទីលខុសពីគេឯង ដែលនោះកម្រមានក្នុងចំណោមតារាស្រី K pop ផ្សេងទៀតមិនហ៊ានធ្វើតាមពួកគេឡើយ។
ខាងក្រោមនេះគឺជាកំពូលតារាស្រីជួរមុខ ៥ ដួង ដែលធ្វើឲ្យកក្រើកកាលពីប៉ុន្មានឆ្នាំមុន និងជាតារាស្រីប្រជែងនឹងស្តង់ដារនៃភាពស្រស់ស្អាតក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
១ Sandara Park ក្រុម 2NE1

Sandara Park សមាជិកក្រុម 2NE1 ត្រូវបានគេស្គាល់ថាជាតារាស្រី kpop ដែលនិយមម៉ូដសក់ប្លែកៗជាងគេ និងជានិមិត្តរូបមនៃស្ទាយសក់ពាក់កណ្តាលក្បាល។ ម៉ូដសក់ពាក់កណ្តាលដ៏ភ្ញាក់ផ្អើលដែលមិនអាចបំភ្លេចបានក្រោមប្រធានបទ “I Love You” ក្នុងឆ្នាំ ២០១២ បានក្លាយជារូបរាងភ្ញាក់ផ្អើលបំផុតក្នុងចំណោមតារាស្រីកាលជំនាន់នោះ។ មកទល់សព្វថ្ងៃនេះ Sandara បានក្លាយជាការចងចាំរបស់ទស្សនិកជនជាតារានិយមម៉ូដសក់ប្លែក ហើយក៏ជានិមិត្តសញ្ញានៃស្ទីលដែលគួរឲ្យខ្លាចម្នាក់ដែរ។
២ Amber Liu សមាជិកក្រុម f(x)

Amber Liu សមាជិកក្រុម F(x) មិនមែនជាមនុស្សចម្លែកចំពោះបញ្ហាប្រឈមនឹងបទដ្ឋានយេនឌ័រនៅក្នុងឧស្សាហកម្ម K-pop នោះទេ។ ជារឿយៗ នាងតែងតែអង្រួនពិភព buzz ដោយកាត់សក់ប្រភេទនេះជាច្រើនដង។ ម៉ូតសក់ដិតស័ក្តិសមនឹងបុគ្គលដែលមិនចេះខ្លាចដូចជារូបនាង ដោយសង្កត់ធ្ងន់លើអារម្មណ៍ប្លែកនៃស្ទីលផ្ទាល់ខ្លួន និងពង្រឹងរូបភាពរបស់នាងក្នុងនាមជាមនុស្សស្រីបដិសេធមិនបង្ខាំងដោយស្តង់ដារសម្រស់បែបប្រពៃណីឡើយ។
៣ Hyosun អតីតក្រុម H.U.B & Kiwi Band

Hyosun អតីតសមាជិកនៃក្រុម K-pop H.U.B និង Kiwi Band ដែលត្រូវបានរំសាយចោល នាងក៏ជាតារាស្រីមួយរូបក្នុងចំណោមតារាស្រីមួយចំនួនដែលបានធ្វើឲ្យកក្រើកយ៉ាងក្នុងសង្គមកូរ៉េ ដោយបង្ហាញពីភាពផ្ទាល់ខ្លួន និងទំនុកចិត្តរបស់នាងទៅកាន់ទស្សនិកជន។ នៅក្នុងឧស្សាហកម្មមួយដែលសក់វែងរលាស់ស្អាត ជាញឹកញាប់ត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញានៃភាពជាស្ត្រី និងភាពស្រស់ស្អាតបផុត។ ប៉ុន្តែតារាស្រីរូបនេះ បែរពេញនិយមលេងម៉ូដសក់មិនធម្មតាមួយ ដែលបានធ្វើឲ្យនាងនៅឆ្ងាយដាច់ពីគេខ្លាំង។
៤ GA IN សមាជិកនៃក្រុម Brown Eyed Girls

Ga-In សមាជិកនៃក្រុម Brown Eyed Girls ត្រូវបានគេស្គាល់ថាជាតារាស្រីសំបូរជម្រើសម៉ូដសក់ដ៏ក្លាហាន និងតែងតែបង្កការភ្ញាក់ផ្អើលដោយសារតែម៉ូដសក់ដ៏ទាក់ទាញនៅក្នុងអាល់ប៊ុមស្ទូឌីយោឆ្នាំ ២០១៥ ។
៥ Cocona សមាជិកក្រុម XG

ទោះបីជាមិនមែនជាតារា K-pop ក៏ដោយ Cocona មកពីក្រុមសកលលោក XG បានបង្កើតចំណងជើងនៅឆ្នាំនេះជាមួយនឹងម៉ូដក់ដ៏ចម្លែករបស់នាង។ នាងប្រែម៉ូដសក់ដិតនេះទៅជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃការផ្គើននឹងអារម្មណ៍បែបមុតៗ ការកាត់សក់នេះបានទាក់ទាញចំណាប់អារម្មណ៍ទៅលើមុខមាត់របស់នាង និងអនុញ្ញាតឲ្យនាងស្វែងរកទម្រង់ថ្មីនៃការបញ្ចេញមតិផ្ទាល់ខ្លួន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


