Connect with us

ជីវិតកម្សាន្ដ

Lisa ប្រកាសក្ដែងៗថា Blackpink ​មិន​រំសាយក្រុមដាច់ខាត

បានផុស

នៅ

Lisa សមាជិកក្រុម Blackpink បានធានាដល់អ្នកគាំទ្រថា ក្រុមនឹងមិនរំសាយទេ ទោះបីជាមានការខិតខំប្រឹងប្រែងរៀងៗខ្លួនរបស់សមាជិកក៏ដោយ។​ តារា​ចម្រៀង​រូប​នេះ​បាន​រំសាយ​ពាក្យ​ចចាម​អារ៉ាម​អំពី​ការ​បែក​បាក់​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ Elle (បោះពុម្ព​ផ្សាយ​នៅ​សហរដ្ឋ​អាមេរិក) សម្រាប់​ការ​ចេញ​ផ្សាយ​នៅ​ខែ​កញ្ញា​របស់​ខ្លួន ដែល​នាង​បាន​និយាយ​អំពី​អាជីព ជីវិត​ផ្ទាល់​ខ្លួន និង​អនាគត​ក្រុម។

នាងបាននិយាយថា ​ពិតណាស់ពេលនេះពួកយើងកំពុងបន្ត ហើយពួកយើងមានមោទនភាពចំពោះ Blackpink ខ្លាំងណាស់ ហើយសូម្បីតែនាងក៏ស្រលាញ់ Blackpink ។ វាមិនមែនដោយសារអ្នកគាំទ្ររបស់ពួកយើងទេ វាសម្រាប់ខ្លួនពួកយើងទាំងអស់គ្នា ​នេះហើយជាជីវិតរបស់ពួកយើងក្នុងក្រុម។

ក្រឡេកទៅមើលអតីតកាលរបស់នាងជាមួយក្រុម Blackpink តារាចម្រៀងថៃ Lisa នឹកឃើញដល់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ Born Pink ជាកន្លែងដែលនាងកាន់តែជិតស្និទ្ធជាមួយមិត្តរួមក្រុមដោយស្វែងរកកន្លែងថ្មីៗ សាកល្បងអាហារក្នុងស្រុក និងដើរទិញឥវ៉ាន់ជាមួយគ្នា។ នាងក៏បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងពិសេសនៅក្នុងក្រុម Blackpink ដោយពណ៌នាអំពីរបៀបដែលសមាជិកទាញថាមពលពីគ្នាទៅវិញទៅមកអំឡុងពេលសម្តែង។

តារាស្រីពូកែរាំកាច់រៀងជាងគេក្នុងក្រុមបានពន្យល់ថា «​នៅពេលខ្ញុំនៅលើឆាកជាមួយ Blackpink ខ្ញុំចែករំលែកថាមពលរបស់ខ្ញុំជាមួយសមាជិករបស់ខ្ញុំ។ ប្រសិនបើនាងឲ្យ១០០ ខ្ញុំនឹងឲ្យ ១២០ ។ យើងអាចមានអារម្មណ៍គ្នាទៅវិញទៅមក​ ហើយខ្ញុំស្រឡាញ់ថាមពលនោះ»។

ទោះបីជាមានវត្តមាននៅលើឆាកដ៏មានឥទ្ធិពលក៏ដោយ Lisa បានសារភាពថា និយាយឲ្យត្រង់ទៅ​ «ខ្ញុំមិនមែនជាប្រភេទដែលពូកែបង្ហាញអារម្មណ៍របស់ខ្ញុំទេ​។ ​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ចំពោះ​អ្វី​ដែល​ខ្ញុំ​គិត ហើយ​និយាយ​វា​ឲ្យ​ឮៗ»។​​ យ៉ាងណា នៅក្នុងជីវិតផ្ទាល់ខ្លួន​ Lisa ចូលចិត្តស្នាក់នៅផ្ទះ មើល Netflix និងចំណាយពេលជាមួយសត្វចិញ្ចឹមរបស់នាងតែប៉ុណ្ណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម