ជីវិតកម្សាន្ដ
អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ
មហាជនដែលនិយមតាមដានរឿងរ៉ាវសិល្ប: សង្កេតឃើញថា ប៉ុន្មានថ្ងៃនេះនៅលើ New feed បានផ្ទុះការវែកញែក និងរឿងរ៉ាវផ្លែផ្កាដាក់គ្នារវាងអ្នកគាំទ្រតារាចម្រៀងរ៉េបលំដាប់ជួរមុខប្រចាំស្រុកខ្មែរពីររូបគឺលោក G-Devith និង លោក វណ្ណដា ខណៈសង្គ្រាម Diss Track ដ៏ក្ដៅគគុកត្រូវបានគេលើកឡើងថា នឹងអាចកើតឡើង។

តាមការកត់សម្គាល់កាលពីប៉ុន្មានថ្ងៃមុននេះមានការចាប់អារម្មណ៍ជាខ្លាំងដោយតារាចម្រៀងរ៉េបលោក G -Devithបានបញ្ចេញចំណងជើងបទចម្រៀងថ្មីរបស់ ខ្លួនមានចំណងជើងថា«ថីអ្ហែងថី» ចំថ្ងៃដែល វណ្ណដា ប្រគំតន្ត្រីខ្នាតធំរបស់ខ្លួនផងដែរ។ការបញ្ចេញចំណ ងជើងបទចម្រៀងពីសំណាក់ ដេវីត បែបនេះក៏ស្រា ប់តែធ្វើអោយហ្វេនៗរបស់ វណ្ណដា ចោទថាចាំតែធ្វើ តាមក្រោយគេរហូតមានការវែកញែកពេញបណ្ដាញសង្គមតែម្ដង។
ទោះបីជាយ៉ាងណាបទចម្រៀងត្រៀមនឹងបញ្ចេញចែកជូនអ្នកគាំទ្រនោះគេពុំទាន់ដឹងទេថា មានអត្ថន័យបែបណានៅឡើយ ដោយជាការសន្មត់ប្រហែលជាមានកំដៅខ្លាំងប្រៀបបាននឹងចំណងជើងថា «ថីអ្ហែងថី» នោះឯង។ ចំណែកតារាចម្រៀងរ៉េប វណ្ណដា ឯណោះវិញ នៅថ្ងៃប្រគំតន្ត្រីដ៏ធំរបស់ខ្លួនកាលពីពេលថ្មីៗនេះ បានបញ្ចេញបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍មួយបទរួចមកហើយ និងបានប្រកាសត្រៀមបញ្ចេញអាល់ប៊ុមទី៣ នៅខែ៣ ខាងមុខបន្ថែមទៀត។
គេនៅចាំបានថា រវាងកំពូលតារាចម្រៀងរ៉បេដ៏ល្បីប្រចាំស្រុកខ្មែរទាំងពីរនាក់ខាងលើនេះកន្លងមកបានធ្វើ ឱ្យអ្នកគាំទ្រនិងទស្សនិកជននាំគ្នាតាមដានជាបន្តបន្ទាប់នូវរឿងរ៉ាវរបស់ពួកគេ ពិសេសក្រុមអ្នកគាំទ្រទាំងសងខាងតែម្ដង។ បន្ទាប់មកទៀត កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដែលជាថ្ងៃមង្គលការ Influencer ដ៏ល្បីឈ្មោះ ហេង វិសាល និង ស្រីនា តារារ៉េបទាំងពីររូបបានចាប់ដៃគ្នាដោយទឹកមុខញញឹម ធ្វើឱ្យមហាជនអ្នកគាំទ្រស្រឡាំងកាំងគ្រប់គ្នា។
ទោះយ៉ាងណា ការចាប់ដៃគ្នានេះត្រូវបានមតិមួយចំនួនយល់ថា អ្នកទាំងពីរអាចនឹងមានថ្ងៃណាមួយចាប់ដៃគ្នាម្តងទៀតក្នុងលក្ខណៈដៃគូចម្រៀងដោយច្រៀងរួមគ្នានៅលើឆាកដ៏អស្ចារ្យណាមួយ ប៉ុន្តែការស្រមៃរបស់ហ្វេនៗនោះ គឺទំនងជាមិនអាចទៅរួចទេ ខណៈប៉ុន្មានថ្ងៃនេះមានការផ្លែផ្កាគ្នាជាថ្មីយ៉ាងក្ដៅគគុក៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


