Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ ដាក់គុកអ្នកគ្រប់គ្រងក្លិបរាត្រី ព្រោះបំពានវិធានការទប់ស្កាត់កូវីដ

បានផុស

នៅ

ប៉ូលិសថៃបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា អ្នកគ្រប់គ្រងក្លិប Krystal និង Emerald ក្នុងតំបន់ Thong Lor នៃទីក្រុងបាងកក ដែលជាចំណុចផ្ទុះជំងឺកូវីដ-១៩រលកទី៣របស់ប្រទេសថៃ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ខែ។

This image has an empty alt attribute; its file name is download-2.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់នៃប៉ូលិសក្រុងបាងកក លោក Sopon Sarapat បាននិយាយថា ការផ្តន្ទាទោសនេះត្រូវបានធ្វើឡើងដោយតុលាការក្រុងបាងកកខាងត្បូងកាលពីថ្ងៃសុក្រ បន្ទាប់ពីរកឃើញថា ពួកគេមានពិរុទ្ធពីបទរំលោភលើក្រឹត្យគ្រាអាសន្នរបស់រដ្ឋាភិបាល និងច្បាប់កន្លែងកម្សាន្ត។

លោក Sopon និយាយថា កន្លែងទាំងពីរ អាចត្រូវបានបញ្ជាឲ្យបិទរយៈពេល៥ឆ្នាំ ប្រសិនបើពួកគេត្រូវបានគេរកឃើញថា បានបើកហួសម៉ោងច្បាប់, បម្រើសេវាពេស្យាចារនិងប្រតិបត្តិការដោយគ្មានអាជ្ញាប័ណ្ណ។

This image has an empty alt attribute; its file name is c1_2098367_210411180837.jpg

ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតលើបញ្ហានេះកំពុងតែបន្ត។

ដោយមើលឃើញពីការកើនឡើងនៃចំនួនអ្នកឆ្លងយ៉ាងគំហុកនៅក្នុងរាជធានី រដ្ឋបាលក្រុងបាងកកបានបញ្ជាឲ្យមានហាងស្រា បារនិងក្លិបនានាដែលពាក់ព័ន្ធជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩រលកចុងក្រោយ ត្រូវបិទរយៈពេល១៤ថ្ងៃ។

This image has an empty alt attribute; its file name is bangkok-patpongclean-1024x660.jpg

ចាប់តាំងពីរលកទី៣បានផ្ទុះឡើង ប៉ូលិសចំនួន១៨នាក់នៅប៉ុស្តិ៍ Thong Lor បានឆ្លងជំងឺកូវីដ-១៩។ ពួកគេទាំងអស់ គឺជាអ្នកទទួលខុសត្រូវក្នុងការល្បាតតំបន់សាធារណៈ។

អ្នកជំនាញខ្លះបានលើកឡើងថា ថ្វីបើមន្រ្តីទាំងនោះពាក់ម៉ាស់ក្នុងអំឡុងពេលល្បាតក៏ដោយ ពួកគេអាចនឹងមិនយកចិត្តទុកដាក់ពាក់ស្រោមដៃពេលចេញទៅបំពេញកាតព្វកិច្ច ដែលជាហេតុបង្កើនឱកាសនៃការឆ្លងវីរុស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ធ្ងន់ធ្ងរ! ថៃ ព្រមានថា អ្នកឆ្លងកូវីដ អាចកើនដល់ជិត ៣ម៉ឺនករណី ក្នុងមួយថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ១២ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម