ព័ត៌មានអន្ដរជាតិ
ថៃព្រមានឲ្យខេត្តក្រុង១១ប្រយ័ត្នខ្លួន ព្រោះទំនប់ចៅប្រាយ៉ា បង្កើនការបង្ហូរទឹក ទប់ទល់នឹងព្យុះវីពផា
ពលរដ្ឋថៃរស់នៅក្នុងខេត្តក្រុងចំនួន១១ ត្រូវព្រមានឲ្យប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ឲ្យដិតដល់ ខណៈទំនប់ចៅប្រាយ៉ា បង្កើនការបញ្ចេញទឹក ដើម្បីទប់ទល់នឹងព្យុះទីហ្វុងវីពផា។ នេះបើយោងតាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃចន្ទទី២១ខែកក្កដាឆ្នាំ២០២៥។

ខេត្តក្រុងទាំង១១ ដែលរងការព្រមាន មានដូចជា Uthai Thani, Chai Nat, Sing Buri, Ang Thong, Phra Nakhon Si Ayutthaya, Suphan Buri, Lop Buri, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុង Bangkok។
ទំនប់ចៅប្រាយ៉ា ស្ថិតនៅក្នុងឃុំ Bang Luang ស្រុក Sapphaya ខេត្ត Chai Nat ហើយនៅពេលឥឡូវ គេបានរកឃើញថា ទឹកដែលហូរចូលទំនប់មួយនេះ ពីភាគខាងជើង បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ ការកើនឡើងនេះ បណ្ដាលមកពីឥទ្ធិពលនៃព្រុះវីពផា ដែលកំពុងវាយប្រហារប្រទេសថៃនៅចន្លោះពីថ្ងៃទី២១ដល់ថ្ងៃទី២៤ខែកក្កដា។
យោងតាមនាយកដ្ឋានឧតុនិយមថៃ បរិមាណទឹកខាងលើទំនប់ចៅប្រាយ៉ា មានកម្ពស់ ១៥,៤៦ម៉ែត្រ ទឹកខាងក្រោមទំនប់កម្ពស់ ១០,០៦ម៉ែត្រ និងច្រាំងទំនប់កម្ពស់ ៦,២៨ម៉ែត្រ។
នាយកដ្ឋានធារាសាស្ត្រថៃ នឹងកែសម្រួលការបង្ហូរទឹកនៃទំនប់ចៅប្រាយ៉ាជាជំហានៗរហូតដល់ ១ ២០០ម៉ែត្រគូបក្នុងមួយវិនាទីក្នុងសប្តាហ៍នេះ។
ក្រៅតែពីទំនប់ចៅប្រាយ៉ា ថៃក៏បានត្រៀមខ្លួនឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងទៀតដែលអាចកើតមានព្រោះព្យុះវីពផាផងដែរ ដោយមានការបង្កើតជាទីកន្លែងសង្គ្រោះបន្ទាន់ប្រតិបត្តិការ២៤ម៉ោងលើ២៤ម៉ោង ហៅថា«បន្ទប់សង្គ្រាម» ដើម្បីវាយតម្លៃ និងដោះស្រាយផលប៉ះពាល់។ ព្យុះវីពផា អាចបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង និងភាគឦសាននៃប្រទេសថៃ ខណៈកម្ពស់ទឹកទន្លេមេគង្គវិញនឹងហក់ឡើងខ្លាំង។ ពលរដ្ឋដែលរស់នៅក្បែរផ្លូវទឹក និងតំបន់ទំនាបនានា ត្រូវព្រមានឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ៕
ដោយ៖ ឈាង
ចុចអាន៖ ថៃ រៀបចំ«បន្ទប់សង្គ្រាម» ត្រៀមឆ្លើយតបគ្រោះមហន្តរាយ ព្រោះព្យុះវីពផា នាថ្ងៃ២២-២៣កក្កដា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


