ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រាប់ថា ហាម៉ាសនៅមានគ្នីគ្នា ២០ ០០០នាក់ទៀត ទោះរងខាតបង់យ៉ាងធ្ងន់ធ្ងរ
យោងតាមការចុះផ្សាយរបស់ New York Post កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា បច្ចុប្បន្នក្រុមហាម៉ាសបានកសាងកម្លាំងយោធារបស់ខ្លួនឡើងវិញ ដោយដាក់ពង្រាយក្រុមយុទ្ធជនប្រយុទ្ធប្រមាណ ២០ ០០០នាក់ និងរក្សាបាននូវអាវុធរាប់ម៉ឺនដើម រួមទាំងមីស៊ីលដែលមានសមត្ថភាពវាយប្រហារជ្រៅក្នុងទឹកដីអ៊ីស្រាអែល។

ទោះបីបានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាសជាង ២២ ០០០នាក់ និងរុះរើហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ក្រុមក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះក៏ដោយ IDF បានលើកឡើងថា ក្រុមហាម៉ាសនៅតែអាចបំពេញកងកម្លាំងរបស់ខ្លួន និងអះអាងការគ្រប់គ្រងឡើងវិញនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមកាសែត Times of Israel។
ចារកម្មអ៊ីស្រាអែលប៉ាន់ប្រមាណថា ក្រុមហាម៉ាសនៅតែកាន់អាវុធធុនតូចរាប់ពាន់ដើម និងគ្រាប់រ៉ុកកែតរយៈចម្ងាយខ្លីរាប់រយដើម ដោយមីស៊ីលមួយចំនួនអាចផ្លោងដល់កណ្តាលប្រទេសអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលជឿថា បណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសត្រឹមតែមួយភាគបួនប៉ុណ្ណោះ ត្រូវបានបំផ្លាញ ទោះបីជាខ្លួនទទូចថា បញ្ជាការសំខាន់ៗ និងកន្លែងផលិតកម្មជាច្រើនត្រូវបានកម្ចាត់ចោលក៏ដោយ។
មុនពេលសង្រ្គាម អ៊ីស្រាអែលបានប៉ាន់ប្រមាណកម្លាំងរបស់ហាម៉ាសមានប្រហែល ៣០ ០០០នាក់ ដែលបានរៀបចំជាកងវរសេនាតូចចំនួន២៤០។ ឥឡូវ IDF ពិពណ៌នាអំពីក្រុមប្រដាប់អាវុធរបស់ក្រុមនេះថាជា «កងកម្លាំងទ័ពព្រៃ» ដោយនិយាយថា យុទ្ធជនដែលត្រូវជ្រើសរើសថ្មីរបស់ហាម៉ាសខ្វះការបណ្តុះបណ្តាល និងបទពិសោធន៍ បើប្រៀបធៀបទៅនឹងកម្មាភិបាលមុនៗ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលបទឈប់បាញ់បច្ចុប្បន្ន ក្រុមយុទ្ធជនហាម៉ាសបានបង្ហាញខ្លួនឡើងវិញនៅទូទាំងតំបន់ហ្គាហ្សា ដោយពង្រឹងការគ្រប់គ្រងរបស់ពួកគេ និងគៀបសង្កត់លើជនស៊ីវិល ស្រដៀងគ្នានឹងឈុតឆាកកាលបទឈប់បាញ់កាលពីខែមករា នៅពេលដែលក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធមួយនេះបានធ្វើព្យុហយាត្រាជាសាធារណៈ និងបង្ហាញចំណាប់ខ្មាំងជានិមិត្តរូបនៃការប្រឆាំង។
ក្រុមអ្នកវិភាគនិយាយថា ស្ថានភាពមនុស្សធម៌ដ៏អាក្រក់របស់ហ្គាហ្សាបានជួយក្រុមហាម៉ាស ទាក់ទាញអ្នកចំណូលថ្មី ដោយអ្នកខ្លះបានចូលរួមដោយអស់សង្ឃឹម ឬចង់សងសឹក។ ចំណាប់ខ្មាំងអ៊ីស្រាអែល Tal Shoham ដែលត្រូវបានដោះលែង បានរំលឹកថា អ្នកចាប់ខ្លួនគាត់ជាច្រើននាក់ធ្លាប់ជាគ្រូបង្រៀន និងជាវេជ្ជបណ្ឌិត ដោយអះអាងថា ពួកគេត្រូវបាន«លាងខួរក្បាល» ក្នុងការបម្រើក្រុមហាម៉ាស។
ខណៈដែលក្រុមហាម៉ាសកំពុងធ្វើការដើម្បីកសាងការកាន់កាប់របស់ខ្លួននៅលើតំបន់ហ្គាហ្សាឡើងវិញ ភាពមិនប្រាកដប្រជានៅតែមានថាតើខ្លួននឹងគោរពតាមលក្ខខណ្ឌបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលអំពាវនាវឲ្យក្រុមនេះរំសាយអាវុធ និងបោះបង់ការគ្រប់គ្រងទឹកដីឬយ៉ាងណា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


