Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង៦០០នាក់រត់ចេញពីមជ្ឈមណ្ឌលឆបោកនៅមីយ៉ាន់ម៉ាចូលថៃ

បានផុស

នៅ

មនុស្សជាង ៦០០ នាក់បានរត់ចេញពីមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដ៏ធំមួយក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានឆ្លងចូលទៅក្នុងប្រទេសថៃបន្ទាប់ពីការវាយឆ្មក់របស់យោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ខែតុលា។

តំបន់ KK Park (រូបភាព៖ Google Earth)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអភិបាលរងខេត្ត Tak ប្រទេសថៃ មនុស្សចំនួន ៦៧៧ នាក់បានភៀសខ្លួនចេញពីបរិវេណតំបន់KK Park ដែលជាកន្លែងប្រមូលផ្ដុំមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ឺនធឺណិត។ ពួកគេទាំងនោះ បានឆ្លងទន្លេ Moei ចូលទៅក្នុងប្រទេសថៃ។ ទាហាន​ថៃ និង​មន្ត្រី​អន្តោប្រវេសន៍​បាន​ជួយ​ពួកគេ ហើយ​ឥឡូវ​កំពុង​ពិនិត្យ​មើល​ថា តើ​ពួកគេ​ជា​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ឬ​អត់។ អ្នក​ដែល​មិន​មែន​ជា​ជន​រង​គ្រោះ​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់។

ការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា (រូបភាព៖​ The Irrawaddy)

សូមបញ្ជាក់ថាមជ្ឈមណ្ឌលបោកប្រាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបោកបញ្ឆោតមនុស្សរាប់ម៉ឺននាក់តាមអ៊ីនធឺណិតតាមរយៈការបោកប្រាស់ស្នេហា កិច្ចព្រមព្រៀងការងារ ឬពាណិជ្ជកម្មក្លែងក្លាយ។ ពួកវាបានរីករាលដាលនៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ ដោយទាញយកអត្ថប្រយោជន៍ពីការអនុវត្តច្បាប់ទន់ខ្សោយរបស់ប្រទេសនេះ។ តាមរយៈការបង្ក្រាបកន្លងមក កាលពីដើមឆ្នាំនេះ ប្រទេសថៃបានបញ្ជូនពលករខុសច្បាប់ប្រហែល ៧ពាន់នាក់ត្រឡប់ទៅប្រទេសពួកគេវិញ ហើយកាត់ផ្ដាច់អ៊ីនធឺណិតដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មបែបនេះ។

ទោះជាយ៉ាងណា អ្នកយកព័ត៌មានថ្មីៗនេះបានរកឃើញថាអគារងប្រើសម្រាប់ប្រតិបត្តិការឆបោកនៅតែត្រូវបានសាងសង់ ហើយឥឡូវនេះមនុស្សជាច្រើនប្រើប្រាស់អ៊ីនធឺណិតផ្កាយរណប Starlink ដើម្បីបន្តភ្ជាប់ទំនាក់ទំនងធ្វើប្រតិបត្តិការឆបោក។ មន្ត្រីថៃថា មនុស្សកាន់តែច្រើននឹងឆ្លងចូលទៅក្នុងប្រទេសថៃ នៅពេលដែលកងទ័ពមីយ៉ាន់ម៉ា បន្តវាយឆ្មក់មជ្ឈមណ្ឌលឆបោកទាំងនោះ៕

(រូបភាព៖​ The Irrawaddy)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម