Connect with us

ព័ត៌មានអន្ដរជាតិ

លោក អាន់វ៉ា អ៊ីប្រាហ៊ីម លះបង់ខ្លាំង ទម្រាំបានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

បានផុស

នៅ

ប្រជាជនកម្ពុជាពិតជាចងចាំដល់គុណូការៈរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលខិតខំលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះកម្ពុជា-ថៃ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ លោកអាន់វ៉ា បានដើរតួនាទីដ៏សំខាន់ សម្របសម្រួលឲ្យមានមកិច្ចព្រមព្រៀងគួឡាឡាំពួ ដោយលោកខិតខំប្រឹងប្រែងខ្លាំងណាស់ទាំងផ្នែកការទូត និងភាពជាអ្នកដឹកនាំ សឹងតែច្រើនជាងជាការលះបង់សម្រាប់ផលប្រយោជន៍ជាតិផ្ទាល់របស់ម៉ាឡេស៊ីទៅទៀត។

ក្រោយពេលជម្លោះព្រំដែនកម្ពុជា-ថៃ ផ្ទុះឡើងក្នុងខែកក្កដា លោកអាន់វ៉ាបានគិតហើយគិតទៀត ប្រើប្រាស់គន្លងអាស៊ាន (ASEAN Way) ដើម្បីដោះស្រាយ ជាជាងអនុញ្ញាតឲ្យមានអន្តរាគមន៍ពីខាងក្រៅទាំងស្រុង។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី (រូបថត៖ Reuters)

លោក អាន់វ៉ា បានសម្របសម្រួលកិច្ចប្រជុំដោយផ្ទាល់នៅទីក្រុង Putrajaya កាលពីខែកក្កដា ដើម្បីសម្រេចបានបទឈប់បាញ់ជាបឋម ដើម្បីបង្ហាញថា ប្រទេសជាសមាជិកអាស៊ាន គឺមានសមត្ថភាពដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនបាន។ លោកថែមទាំងរៀបចំឲ្យមានក្រុមសង្កេតការណ៍បណ្តោះអាសន្ន មកអង្កេតបទឈប់បាញ់នៅភាគីទាំងសងខាងផងដែរ។

មិនត្រឹមប៉ុណ្ណឹង លោក អាន់វ៉ា បានចំណាយពេលវេលានិងកម្លាំងផ្ទាល់ខ្លួន ក្នុងការហៅទូរស័ព្ទនិងរៀបចំកិច្ចប្រជុំជាច្រើនលើកច្រើនសារវាងមេដឹកនាំថៃ អនុទីន ចាន់វិរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្ធូរបន្ថយភាពតានតឹង។

ស្របពេលជាមួយគ្នានោះ លោកបានយល់ព្រមតាមសំណើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការរៀបចំពិធីចុះហត្ថលេខាជាផ្លូវការនៅទីក្រុងគូឡាឡាំពួរ ដែលធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ កាន់តែមានការចាប់អារម្មណ៍ខ្លាំងផ្នែកនយោបាយ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ (រូបថត៖ Reuters)

ភាពជោគជ័យក្នុងការសម្របសម្រួលសន្តិភាពនេះ មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនរបស់លោក អាន់វ៉ា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកស្ទួយកិត្យានុភាពរបស់អាស៊ានទាំងមូលផងដែរ ក្នុងការដោះស្រាយជម្លោះក្នុងតំបន់ក្រោមប្រធានបទ «បរិយាបន្ន និងនិរន្តរភាព» របស់ម៉ាឡេស៊ី។

ប្រជាជនកម្ពុជាពិតជាអរគុណខ្លាំងណាស់ចំពោះលោក អាន់វ៉ា ហើយក៏មិនភ្លេចគុណលោកត្រាំ ផងដែរ ដែលចូលរួមសម្របសម្រួលបញ្ចប់សង្គ្រាមនាំយកសន្តិភាពជូនប្រទេសកម្ពុជា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោកអាន់វ៉ា៖ ជោគជ័យកិច្ចប្រជុំអាស៊ាន គឺសម្រាប់ប្រជាជនម៉ាឡេស៊ីទាំងអស់ មិនគិតនិន្នាការនយោបាយឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម