ព័ត៌មានអន្ដរជាតិ
លោកអាន់វ៉ា៖ ជោគជ័យកិច្ចប្រជុំអាស៊ាន គឺសម្រាប់ប្រជាជនម៉ាឡេស៊ីទាំងអស់ មិនគិតនិន្នាការនយោបាយឡើយ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានអបអរភាពជោគជ័យដ៏ធំធេងក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានលើកទី៤៧ ដំណើរការទៅយ៉ាងរលូន ដោយលោកអះអាងថា ភាពជោគជ័យនេះគឺសម្រាប់ប្រជាជនម៉ាឡេស៊ីទាំងអស់ ដោយមិនគិតពីនិន្នាការនយោបាយឡើយ។

តាមការផ្សាយរបស់ Bernama នៅថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ លោកអាន់វ៉ា ប្រកាសថា តួនាទីរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានលើកនេះ បានធ្វើឲ្យពិភពលោកកោតសរសើរ ជាពិសេសទាក់ទាញទំនុកចិត្តពីសំណាក់មហាអំណាចធំៗដូចជាសហរដ្ឋអាមេរិកដែលកាន់តែទទួលស្គាល់អំពីសមត្ថភាពការទូតនិងតួនាទីរបស់ម៉ាឡេស៊ី ក្នុងការចូលរួមលើកកម្ពស់សន្តិភាពក្នុងតំបន់។
ទន្ទឹមនោះដែរ លោកបានស្ងប់ស្ងែងនឹងការខ្ចរខ្ចាយកេរ្តិ៍ឈ្មោះម៉ាឡេស៊ីនៅលើឆាកពិភពលោក ដែលជារឿងកម្រនៅក្នុងប្រវត្តិសាស្រ្តជាតិ ហើយបានផ្តាំផ្ញើទៅជនរួមជាតិថា «កុំច្រណែននឹងភាពជោគជ័យរបស់ប្រទេសជាតិយើងអី។ នេះគឺជាសមិទ្ធផលរបស់ប្រទេស។ នាយករដ្ឋមន្ត្រីអាចចុះអាចឡើង ប៉ុន្តែប្រទេសជាតិត្រូវតែលើកតម្កើងជានិច្ច»។
សូមជម្រាបជាថ្មី កិច្ចប្រជុំលើកនេះ បានទទួលជោគជ័យយ៉ាងធំធេង និងទទួលការកោតសរសើរពីសំណាក់ពិភពលោក ហើយអ្វីដែលសំខាន់ មានព្រឹត្តិការណ៍ចំនួន៣ ដែលត្រូវបានចារក្នុងប្រវត្តិសាស្រ្តអាស៊ាន។
១. សមាជិកភាពរបស់ប្រទេសទីម័រខាងកើត

ប្រទេសទីម័រខាងកើត បានក្លាយជាសមាជិកទី១១ និងជាកូនពោរបស់អាស៊ាន។ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmão បានចូលរួមជាមួយមេដឹកនាំអាស៊ានដទៃទៀត ដើម្បីចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការទទួលយកទីម័រខាងកើតចូលជាសមាជិកអាស៊ាន។
នេះគឺជាការពង្រីកសមាជិកភាពដំបូងរបស់អាស៊ានក្នុងរយៈពេល២៦ឆ្នាំ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកក្នុងឆ្នាំ១៩៩៩ ហើយត្រូវបានគេមើលឃើញថាជាការបំពេញភូមិសាស្ត្រនៃគ្រួសារអាស៊ានទាំងមូល។
២. វត្តមានរបស់លោក ដូណាល់ ត្រាំ

នេះគឺជាការចូលរួមលើកដំបូងរបស់ប្រធានាធិបតីមហាអំណាចអាមេរិក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចាប់តាំងពីលោកវិលត្រឡប់មកកាន់តំណែងវិញ។
ក្នុងអាណត្តិទីមួយ (២០១៧-២០២១), លោក ត្រាំ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានតែម្តងគត់ គឺក្នុងឆ្នាំ២០១៧ នៅប្រទេសហ្វីលីពីន។ ក្រោយមក មិនបានចូលរួមកិច្ចប្រជុំបន្ទាប់ទេ ដែលបង្កជាចម្ងល់អំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះហើយ វត្តមានលោកត្រាំលើកនេះ ត្រូវគេមើលឃើញថាជា សញ្ញាវិជ្ជមាន នៃការភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់របស់សហរដ្ឋអាមេរិកជាមួយអាស៊ាន។
៣. កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

ព្រឹត្តិការណ៍ដែលល្បីរន្ទឺបំផុតក្នុងកិច្ចប្រជុំអាស៊ានលើកនេះគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានលោក ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាអធិបតីផ្ទាល់។
ភាពជោគជ័យនេះបានបង្ហាញពីតួនាទីរបស់អាស៊ាន ថាជាវេទិកាមួយសម្រាប់ ការដោះស្រាយជម្លោះដោយសន្តិវិធី នៅក្នុងតំបន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទោះទៅដល់កូរ៉េខាងត្បូង ត្រាំនៅតែសរសើរលោក អាន់វ៉ា ដែលជួយដោះស្រាយជម្លោះកម្ពុជា-ថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


