Connect with us

ព័ត៌មានអន្ដរជាតិ

ព្រោះ​ភាពតានតឹង​ជាមួយ​កម្ពុជា កងទ័ពជើងទឹកថៃនឹងបំប្លែងនាវា Chakri Naruebet ទៅជានាវាផ្ទុកដ្រូនប្រយុទ្ធ

បានផុស

នៅ

នាយឧត្តមនាវី មេបញ្ជាការកងទ័ពជើងទឹកថៃបានចេញ​បញ្ជា​ឲ្យ​ត្រៀមលក្ខណៈនាវា HTMS Chakri Naruebet បំប្លែង​ទៅ​ជានាវាបញ្ជាការដ្រូនបណ្តែតទឹក ខណៈដែលកងទ័ពជើងទឹកកំពុងបង្កើនភាពត្រៀមខ្លួននៅចំពេលភាពតានតឹងកើនឡើងជាមួយកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​​​ការ​បង្ហោះ​របស់​អ្នក​កាសែត​ជើង​ចាស់​ និង​ល្បី​ឈ្មោះ​​​របស់​ថៃ Wassana Nanuam ដោយ​ដក​ស្រង់​សម្ដី​នាយ​ឧត្តមនាវី ផៃរ៉ូច ភឿងផល (Phairoj Phuangphol) អំឡុង​សន្ទរកថា​​​នា​​ឱកាសខួប​១១៩​ឆ្នាំនៃទិវាកងទ័ពជើងទឹកថៃ​ នាវា Chakri Naruebet នឹងបម្រើការជា​ប៉ុស្តិ៍បញ្ជាការចល័ត សម្រាប់ការការពារព្រំដែនសមុទ្រក្រោម «ផែនការចក្រពង្សភូវនាត (Chakrapong Phuwanart Plan)» ដោយមាននាវាល្បាតផ្លាស់ប្តូរវេនរៀងរាល់ប្រាំមួយខែម្តង ដោយមិនគិតពីការអះអាងដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជានោះទេ។

លោក ភឿងផល បាន​ប្រកាស​ថា ឆ្នាំ​២០២៦ នឹងក្លាយជា«ឆ្នាំនៃភាពត្រៀមខ្លួនរបស់កងទ័ពជើងទឹក» ជាមួយនឹងផែនការធ្វើ​ឲ្យ​ប្រសើរឡើងនូវនាវាផ្ទុកយន្តហោះ​នេះ ដើម្បីប្រតិបត្តិការយន្តហោះ UAVs (យានលើអាកាសគ្មានមនុស្សបើក) និងយានគ្មានមនុស្សបើកលើផ្ទៃទឹក និងក្រោមទឹក រួមជាមួយនឹងប្រព័ន្ធប្រឆាំងដ្រូន។ យន្តហោះដ្រូនប្រហែល២៤គ្រឿង រួមទាំងម៉ូដែល Schiebel និង Marcus-B ត្រូវបានគេរំពឹងថានឹងត្រូវដាក់ពង្រាយនៅលើនាវា Chakri Naruebet។

មន្ត្រីកងទ័ពជើងទឹកបាន​ប្រកាស​ថា គំនិត​បំប្លែង​នាវាផ្ទុកដ្រូននេះនៅតែស្ថិតក្រោមការសិក្សា ប៉ុន្តែកងនាវាត្រូវបានដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។ ការចូលទស្សនារបស់សាធារណជនទៅកាន់នាវា Chakri Naruebet ត្រូវបានផ្អាក ខណៈដែលនាវាកំពុងស្ថិតក្រោមការត្រៀមលក្ខណៈ​ប្រយុទ្ធ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម