Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋថៃ តោងខ្សែភ្លើងព្រោះខ្លាចស្លាប់ដោយសារទឹកជំនន់

បានផុស

នៅ

ដើម្បីគេចពីទឹកជំនន់ដ៏សាហាវនៅក្រុង Hat Yai ខេត្ត Songkhla, ពលរដ្ឋខ្លះនាំគ្នាឡើងលើដំបូងផ្ទះរង់ចាំការសង្គ្រោះ ខ្លះតោងភ្លើងស្តុបនិងខ្លះទៀតតោងខ្សែភ្លើង។  

(រូបថត៖ Facebook)

តាមរយៈរូបភាពដែលបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ គេឃើញមានជនជាតិថៃ៣នាក់ តោងខ្សែភ្លើងដើម្បីគេចពីទឹកជំនន់ ព្រោះតែគ្មាននរណាមកជួយសង្គ្រោះ។

ទឹកជំនន់ដែលចាប់ផ្តើមកាលពីសប្តាហ៍មុន កាន់តែកាចសាហាវទៅៗ ជន់លិចធ្ងន់ធ្ងរទីក្រុងនេះនិងកន្លែងផ្សេងទៀតក្នុងប្រទេសថៃ ឈានដល់ការប្រកាសអាសន្ននៅតំបន់មួយចំនួន ខណៈមនុស្សស្លាប់គិតត្រឹមរសៀលថ្ងៃអង្គារ បានកើនដល់១៤នាក់ហើយនៅភាគខាងត្បូង។

អ្នកក្រុង Hat Yai បានស្រែកលាន់ទ្រហឹងសុំអង្វរឲ្យជួយទាំងអស់សង្ឃឹម ខណៈអ្នកខ្លះខឹងសម្បានិងបន្ទោសរដ្ឋាភិបាលថា មិនអើពើ ទុកពួកគេចោលឲ្យស្លាប់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម