Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន​ប្រកាសដាក់ខេត្តសុងក្លាក្នុងគ្រាអាសន្ន ព្រោះ​ទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់​មាន

បានផុស

នៅ

នាយករដ្ឋមន្ត្រី លោក អានុទីន ឆានវីរៈគុល បានប្រកាសដាក់ខេត្តសុងក្លា (Songkhla) ក្នុង​គ្រាអាសន្ននៅថ្ងៃអង្គារ​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ ខណៈដែលទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក បន្តបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។

លោក អានុទីន ឆានវីរៈគុល (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៍មាន​ថៃ The Standard ការប្រកាស​ដែលមានសុពលភាពចាប់ពីថ្ងៃទី២៥​ខែវិច្ឆិកា​ឆ្នាំ២០២៥ ដល់ថ្ងៃទី២៥​ខែកុម្ភៈ​ឆ្នាំ២០២៦ ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ដែលបង្ក​ឲ្យ​មានទឹកជំនន់«ដ៏មហន្តរាយ» នៅតាមស្រុកជាច្រើន។ អាជ្ញាធរបាន​លើក​ឡើង​ថា ស្ថានភាពនេះបានរំខានយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់ និងបង្កការខូចខាតយ៉ាងធំធេង​ដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។

រដ្ឋាភិបាលបាន​ប្រកាស​ថា វិធានការបន្ទាន់គឺចាំបាច់ដើម្បីធានាសុវត្ថិភាពសាធារណៈ រក្សាសណ្តាប់ធ្នាប់ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្តារឡើងវិញ ដោយកត់សម្គាល់ថា នីតិវិធីរដ្ឋបាលធម្មតាមិនគ្រប់គ្រាន់ដើម្បីដោះស្រាយទំហំនៃគ្រោះមហន្តរាយនេះឡើយ។

នៅក្រោមព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងរដ្ឋបាលក្នុងស្ថានភាពគ្រាអាសន្ន គណៈរដ្ឋមន្ត្រីបានអនុម័តបទបញ្ជានេះ និងបានតែងតាំងអគ្គមេបញ្ជាការកងទ័ព ជាមន្ត្រីទទួលបន្ទុកគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការសង្គ្រោះបន្ទាន់នៅក្នុងខេត្តសុងក្លា។

រដ្ឋាភិបាលថៃ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួននឹងបន្តផ្តល់អាទិភាពដល់ជំនួយឆាប់រហ័ស ការកាត់បន្ថយការខូចខាត និងការស្តារឡើងវិញរយៈពេលវែង ខណៈដែលស្ថានភាពទឹកជំនន់នៅតែធ្ងន់ធ្ងរនៅឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម