Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋថៃនៅ ហាតយ៉ៃ រៀបរាប់ទុកវេទនា បន្ទាប់ពីទឹកជំនន់ស្រកភ្លាម

បានផុស

នៅ

ប្រជាពលរដ្ឋនៅហាតយ៉ៃបានបង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីទឹកជំនន់ស្រកពួកគេស្ទើរតែគ្មានទីពឹង ត្រូវរង់ចាំអំណោយទាំងអស់សង្ឃឹមជារៀងរាល់ថ្ងៃ។ ពួកគេរៀបរាប់ទាំងទុកវេទនាថា ដោយសារតែទឹកបុកចូលលឿនពេក មិនអាចប្រមូលសូម្បីតែសម្ភារៈ និងជម្លៀសចេញទាន់ពេលវេលាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុង ស្រុកហាតយ៉ៃ ខេត្តសុងក្លា បានប្រាប់ Khaosod Online ថា បន្ទាប់ពីផ្ទះរបស់ពួកគេលិចទឹកទាំងស្រុង ម្នាក់ៗត្រូវជម្លៀសកូនពពែ និងគោជាង ២០ ក្បាលទៅជាន់ទីពីរ រួមជាមួយពពែ និងគោជាង ២០ ក្បាល ដើម្បីរស់រានមានជីវិត។ ពួកគេបានព្យាយាមជួយសត្វឲ្យរស់ ប៉ុន្តែនៅពេលដែលទឹកមកដល់ភ្លាមៗ បានសម្លាប់ពពែ និងគោជាង ១០ ក្បាលយ៉ាងឆាប់រហ័ស សរុបជាង ២០ ក្បាល។ មានតែកូនពពែតូចៗប៉ុណ្ណោះដែលនៅសល់ ខណៈដែលមេៗរបសពួកវាទាំងអស់សុទ្ធតែស្លាប់។

បើទោះបីជាទឹកស្រកក៏ដោយ ប៉ុន្តែពលរដ្ឋថៃជាច្រើនគ្រួសារ មិនដឹងថាត្រូវធ្វើអ្វីឥឡូវនេះទេ ព្រោះសុទ្ធតែគ្មានលុយជាប់ខ្លួន។ ម្នាក់ៗនៅពេលនេះ កំពុងតែតស៊ូដើម្បីរស់ ព្រោះពួកគេត្រូវរង់ចាំអំណោយជារៀងរាល់ថ្ងៃ។ សូម្បីតែទឹកស្រកហើយក្ដី ប៉ុន្តែអគ្គិសនីនៅក្នុងផ្ទះក៏នៅតែដាច់ដដែល។

ប្រជាជនថៃខ្លះទៀតបានត្អូតត្អែរថា ទឹកជំនន់ឆ្នាំនេះបានបណ្ដាលឲ្យមនុស្សម្នាច្រើនបាត់បង់ផ្ទះ រងការខូចខាតបន្ទប់ ផ្ទះល្វែង ឬអគារឈរមួយចំនួន។ ចំណែកសេវាទឹក ភ្លើង ទូរស័ព្ទបានរងការខូចខាតធ្ងន់ ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ។

ដោយឡែក អាជីវកម្ម និងការពលកម្មរងការរខ្វះខាត ធ្វើឲ្យពួកគេនិងគ្រួសារមានការលំបាក ខណៈក្រុមអាជីវករថៃមួយចំនួនសម្រុកដាក់លក់ទំនិញឡាយឡុងដើម្បីសម្អាតស្តុកចាស់ និងអំពាវនាវឲ្យុរដ្ឋាភិបាលអនុវត្តវិធានការសង្គ្រោះបន្ទាន់ ព្រមទាំងស្ដារតំបន់ដែលរងផលប៉ះពាល់ឡើងវិញភ្លាៗមដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អាជីវករថៃ នៅ ហាតយ៉ៃ បង្ខំចិត្តលក់ឡាយឡុងទំនិញដែលខូចខាត ដោយទឹកជំនន់


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម