Connect with us

ព័ត៌មានអន្ដរជាតិ

លោក ​ត្រាំ ថា​ខ្លួននាំ​យក​សន្តិភាពដំបូងគេ​ ​ក្នុង​ប្រវត្តិសាស្រ្ត​​៣០០០ឆ្នាំ​ដល់​​មជ្ឈិមបូព៌ា​

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងម្តងទៀតថា បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សាដែល​លោក​​បាន​ចុង​ផ្តើម​​និង​ជួយ​ជ្រុម​ជ្រែង​​ ​ដើម្បី​​សម្រេច​បានមកនូវ​​សន្តិភាព​នៅ​មជ្ឈិម​បូព៌ា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ ក្នុង​​រយៈពេល ៣០០០ឆ្នាំ បើ​ទោះ​បី​ជាមាន​​ការ​វាយ​ប្រហារ​ប្រចាំ​ថ្ងៃ​របស់​អ៊ី​ស្រាអែល​នៅ​តែ​បន្ត​នៅ​ក្នុង​តំបន់ហ្គាហ្សា និងតំបន់ក្បែរ​នោះ​ក៏ដោយ។

លោក ដូ ណាល់ត្រាំ នៅ​សោតវិមាន Oval ក្រុងវ៉ាស៊ីនតោន។AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ថ្លែង​ប្រាប់​ប្រជាជន​អាមេរិក​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២៥​ ​ថា​៖«ខ្ញុំ​បាន​ស្ដារ​​ភាព​ខ្លាំង​​របស់​​អាមេរិក​​ឡើង​​វិញ ដោះស្រាយ​សង្រ្គាម​ចំនួន​ប្រាំបី​ក្នុង​រយៈពេល១០ខែ កម្ទេច​ការ​គំរាមកំហែង​នុយក្លេអ៊ែររបស់​​អ៊ីរ៉ង់ និង​បញ្ចប់​សង្រ្គាម​នៅ​ហ្គាហ្សា ដោយនាំមក​នូវ​សន្តិភាព​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០០០ឆ្នាំ និង​ធានា​បាននូវ​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​រស់ និង​ស្លាប់ ហើយ​​​ទីនេះ​ គឺ​សហរដ្ឋ​អាមេរិក ផ្ទះ​របស់​ពួក​យើង​​»។

ការ​អះអាង​នេះ​បាន​បន្លឺ​ឡើងពេល​លោក​បាន​​ថ្លែង​​សុន្ទរកថា​ក្នុង​ខែតុលា ឆ្នាំ ២០២៥​ របស់លោក​អំឡុង​ពេល​ចុះហត្ថ​លេខា​​លើ​បទ​ឈប់បាញ់​នៅតំបន់ហ្កាហ្សា ក្នុង​ប្រទេស​អេហ្ស៊ីប ​ជា​កន្លែង​ដែលលោក​បាន​សាទរ​ថា​ជា​របក​គំហើញ​ជាប្រវត្តិសាស្ត្រ​បន្ទាប់​ពី «៣០០០ឆ្នាំ»។​

​ប្រែសម្រួល​​ ដោយ ណឺ មិនា

​​លោក ត្រាំ​​បង្ហាញ​​​ក្រឹត្យ​​ដាក់​ច្បាប់​ថ្នាំ​ហ្វេតានីល ជាអាវុធ​មហាប្រល័យ​។​ REUTERS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម