ព័ត៌មានអន្ដរជាតិ
ចិន បញ្ចេញតួលេខអ្នកចាក់វ៉ាក់សាំងកូវីដ រយលានដូស ខណៈភាគច្រើនជាបុគ្គលិកពេទ្យ
ប្រទេសចិននិយាយកាលពីថ្ងៃពុធថា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ២០០ លានដូសហើយនៅក្នុងប្រទេសនេះ រួមទាំងការចាក់ភាគច្រើនដល់បុគ្គលិកពេទ្យរបស់ខ្លួនជាដើម ។
យោងតាមគណៈកម្មការសុខភាពជាតិ (NHC) បានឲ្យដឹងថា អ្នកទទួលការចាក់វ៉ាក់សាំង ២០០ លាននោះ រួមមានប្រហែល ៨០ ភាគរយនៃបុគ្គលិកពេទ្យទាំងអស់ ។
តួលេខនេះមានន័យថា ប្រទេសចិនដែលបានចាប់ផ្តើមចាក់ថ្នាំបង្ការរោគដ៏ធំមួយនៅក្នុងខែមករានេះ និងបានគ្របដណ្តប់លើពលរដ្ឋមិនមែនជាជនជាតិចិននៅក្នុងយុទ្ធនាការរបស់ខ្លួនផងដែរនោះ គឺស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកទាក់ទងនឹងការចាក់ថ្នាំបង្ការរោគសរុប ។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Times បានឲ្យដឹងថា អត្រានៃការចាក់ថ្នាំបង្ការនៅក្នុងប្រទេសនេះបានកើនឡើងដល់ ១២.២ ភាគរយ ដែលជាប់ចំណាត់ថ្នាក់ទី ៨ នៅលើពិភពលោក ។
ប្រទេសចិនកំពុងប្រើប្រាស់វ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុកដូចជា Sinovac, Sinopharm និងក្រុមហ៊ុន CanSino ជាដើម ហើយពុំមានវ៉ាក់សាំងណាមួយផលិតនៅបរទេសត្រូវបានប្រើប្រាស់នៅក្នុងប្រទេសនេះឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ចិន អះអាងថា មានសមត្ថភាពផលិតវ៉ាក់សាំងការពារកូវីដប្រហែល ៥ ពាន់លានដូសក្នុងមួយឆ្នាំៗ
ចុចអាន ៖ ដំណឹងល្អ! ចិនអនុម័តវ៉ាក់សាំងកូវីដទី ៣ របស់ក្រុមហ៊ុន Sinopharm សម្រាប់ការសាកល្បងព្យាបាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore