Connect with us

ព័ត៌មានអន្ដរជាតិ

ចិន គាំទ្រគុយបា ប្រឆាំង «ការជ្រៀតជ្រែកពីខាងក្រៅ» ចំពេលតានតឹងជាមួយ អាមេរិក

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីគុយបា កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែកុម្ភៈ ថា ចិនគាំទ្រយ៉ាងមុតមាំចំពោះទីក្រុងហាវ៉ាណា ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ «ប្រឆាំងរាល់ការជ្រៀតជ្រែកមិនសមហេតុផលដោយកម្លាំងខាងក្រៅ» ខណៈដែលសហរដ្ឋអាមេរិកកំពុងរឹតបន្តឹងលើប្រទេសកោះមួយនេះ។

លោក Bruno Rodriguez និងលោក Wang Yi (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តា​មការផ្សាយពីភ្នាក់ងារ Reuters ទីក្រុងប៉េកាំងបានសម្តែងការគាំទ្រចំពោះទីក្រុងហាវ៉ាណា បន្ទាប់ពីភាពតានតឹងបានផ្ទុះឡើងកាលពីខែមុនរវាងសហរដ្ឋអាមេរិក និងគុយបា និងក្រោយពេលចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាយូរមកហើយរបស់គុយបា។

យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួង លោក Wang Yi អះអាង ដោយលើកឡើងពីការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងស៊ីជម្រៅនៅអាមេរិកឡាទីនដោយប្រាប់លោក Bruno Rodriguez នៃប្រទេសគុយបាថា ខ្លួនមានទំនាក់ទំនងមិត្តភាពពិសេស ជាមួយប្រទេសដែលដឹកនាំដោយគណបក្សកុម្មុយនិស្ត។

នៅក្នុងពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា ចិនគាំទ្រយ៉ាងមុតមាំចំពោះគុយបាក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែកដោយមិនសមហេតុផលដោយកម្លាំងខាងក្រៅ និងបដិសេធការប៉ុនប៉ងណាមួយដើម្បីដកហូតសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា។ ស្របពេលដែល លោក Liu Haixing រដ្ឋមន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តចិន បានប្រាប់លោកស្រី Rodriguez នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយកាលពីថ្ងៃពុធថា «ទោះបីជាយើងនៅលើទ្វីបផ្សេងៗគ្នាក៏ដោយ ក៏បេះដូងរបស់យើងតែងតែភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ» ។

យ៉ាងណាមិញ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសគុយបា ក៏បានកើតឡើងចំពេលមានការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនៅអាមេរិកឡាទីន រួមទាំងការគ្រប់គ្រងកំពង់ផែសំខាន់ៗនៅជិតព្រែកប៉ាណាម៉ាផងដែរ។

គួររម្លឹកថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្នជាតិក្នុងទំនាក់ទំនងជាមួយប្រទេសគុយបា ដោយចោទប្រកាន់ បានចងសម្ព័ន្ធភាពជាមួយប្រទេសដែលមានអរិភាព ក្រុមភេរវករឆ្លងដែន និងជនល្មើសអាក្រក់។ លោក​​ថា កិច្ច​សហប្រតិបត្តិការ​យោធា និង​ទំនាក់ទំនង​របស់​គុយបា​ជាមួយ​រុស្ស៊ី ចិន អ៊ីរ៉ង់ ក៏ដូចជា​ក្រុម​ប្រដាប់អាវុធ​ប៉ាឡេស្ទីន​ហាម៉ាស និង​ហេសបូឡាបានគំរាមកំហែង​ដោយ​ផ្ទាល់ចំពោះសន្តិសុខ​ជាតិ​អាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

៤ចំណុច ដែលលោកស្រី Rodriguez ផ្លាស់ប្តូរ វ៉េណេស៊ុយអេឡា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម