Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរបញ្ចកោណ​ស្នើសុំ​ថវិកាជាង​២០០​ពាន់លានដុល្លារ ដើម្បីបន្តសង្គ្រាមនៅអ៊ីរ៉ង់

បានផុស

នៅ

មន្ទីរបញ្ចកោណកំពុងធ្វើ​ឲ្យ​មជ្ឈដ្ឋាននយោបាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដាក់សំណើសុំកញ្ចប់ថវិកា​ជាង​​២០០​ពាន់លានដុល្លារ ពីសភាជាតិ ដើម្បីទ្រទ្រង់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

(រូបថត៖ The Washington Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីសារព័ត៌មាន The Washington Post ចុះ​ផ្សាយ​ថ្ងៃទី​១៨​ខែ​មីនា​ឆ្នាំ​២០២៦ មន្ទីរបញ្ចកោណបានជំរុញ​ឲ្យ​សេតវិមានអនុម័តកញ្ចប់ថវិកាដ៏មហាសាលនេះ ក្នុងគោលបំណង​ពន្លឿនជាបន្ទាន់នូវការផលិតអាវុធសំខាន់ៗដែលកំពុងខ្វះខាត។

មូលហេតុដែលនាំ​ឲ្យ​មានការស្នើសុំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គឺដោយសារតែឃ្លាំងគ្រាប់រំសេវរបស់អាមេរិកបានស្រកចុះយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់រយៈពេល​៣សប្តាហ៍ជាប់ៗគ្នា ពីសំណាក់កងទ័ពអាមេរិក និងអ៊ីស្រាអែល ទៅលើគោលដៅរាប់ពាន់កន្លែងក្នុងទឹកដីអ៊ីរ៉ង់។

ការស្នើសុំកញ្ចប់ថវិកាដ៏ច្រើនលើសលប់​បែប​នេះ ត្រូវបានគេរំពឹងថានឹងបង្ក​ឲ្យ​មានជម្លោះនយោបាយយ៉ាងខ្លាំងក្លានៅក្នុងសភា ខណៈដែលសមាជិកបក្សប្រជាធិបតេយ្យបានរិះគន់យ៉ាងចាស់ដៃ ហើយការគាំទ្រពីសាធារណជននៅមានកម្រិត។ តម្លៃនៃសង្រ្គាមនៅអ៊ីរ៉ង់បានហក់ឡើងយ៉ាងរហ័ស ដោយចំណាយអស់ជាង១១​ពាន់​លានដុល្លារក្នុងសប្តាហ៍ដំបូងប៉ុណ្ណោះ ដែលចំនួននេះលើសពីកញ្ចប់ថវិកា១៨៨​ពាន់​លានដុល្លារដែលសភាធ្លាប់បានអនុម័តសម្រាប់ជួយអ៊ុយក្រែនទៅទៀត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម