ព័ត៌មានអន្ដរជាតិ
សង្គ្រាមមជ្ឈិមបូព៌ាកំពុងធ្វើឲ្យទេសចរណ៍ថៃ ខាតចំណូលជិត៦ពាន់លានដុល្លារ
វិស័យទេសចរណ៍ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ កំពុងស្ថិតក្នុងហានិភ័យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបានរុញច្រានតម្លៃប្រេងឲ្យហក់ឡើងខ្ពស់ និងរំខានដល់ការធ្វើដំណើរជុំវិញពិភពលោក។

យោងតាមការចុះផ្សាយរបស់ Bloomberg លោកស្រី Natthriya Thaweevong អគ្គលេខាធិការនៃក្រសួងទេសចរណ៍ និងកីឡាថៃ បានព្រមានកាលពីថ្ងៃទី២៤ខែមីនាថា បើសង្គ្រាមនេះនៅតែបន្តអូសបន្លាយដល់ទៅ៦ខែទៀតនោះ ប្រទេសថៃអាចនឹងបាត់បង់ភ្ញៀវទេសចរបរទេសរហូតដល់៣លាននាក់ក្នុងឆ្នាំ២០២៦។ ការធ្លាក់ចុះនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចថៃខាតបង់ប្រាក់ប្រមាណ ១៥០ពាន់លានបាត (ប្រហែល ៥.៩ពាន់លានដុល្លារ) ដែលអាចរុញច្រានចំនួនភ្ញៀវឲ្យធ្លាក់ទៅដល់កម្រិតឆ្នាំ២០២៣វិញ និងធ្វើឲ្យផែនការទាក់ទាញភ្ញៀវ ៣៥លាននាក់របស់រដ្ឋាភិបាលត្រូវរលាយដូចអំបិលត្រូវទឹក។
ដើម្បីទប់ទល់នឹងស្ថានភាពដ៏អាក្រក់នេះ ប្រទេសថៃបានសម្រេចចិត្តប្តូរយុទ្ធសាស្ត្រទីផ្សារភ្លាមៗ ដោយងាកមកផ្ដោតលើការទាក់ទាញក្រុមអ្នកមានស្តុកស្តម្ភមកពីតំបន់មជ្ឈិមបូព៌ា ដែលកំពុងស្វែងរកកន្លែងសម្រាកកាយប្រកបដោយសុវត្ថិភាពពីជម្លោះ។ រដ្ឋាភិបាលថៃគ្រោងនឹងដកកញ្ចប់ថវិកាផ្សព្វផ្សាយដែលធ្លាប់ត្រៀមសម្រាប់ទីផ្សារអឺរ៉ុប និងអាមេរិក យកមកប្រើប្រាស់ក្នុងយុទ្ធនាការពិសេសនៅតំបន់មជ្ឈិមបូព៌ាវិញ ព្រោះក្រុមទេសចរទាំងនេះគឺជាអ្នកចំណាយច្រើនបំផុត ពោលគឺម្នាក់ៗចំណាយជាមធ្យមរហូតដល់ ៨០០០០បាត ក្នុងម្នាក់សម្រាប់ការដើរកម្សាន្តម្តងៗ។ ក្រៅពីនេះ ថៃក៏កំពុងលើកកម្ពស់ខ្លួនឯងថាជាគោលដៅឈានមុខគេសម្រាប់សេវាកម្មសុខាភិបាលលំដាប់ពិភពលោក និងព្យាយាមទាក់ទាញភ្ញៀវមកពីប្រទេសជិតខាងក្នុងតំបន់អាស៊ីដែលនៅជិតៗវិញ។
សង្គ្រាមនេះបានបន្ថែមសម្ពាធយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដែលរួមចំណែកដល់ទៅ ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ខណៈដែលវិស័យនេះកំពុងតែប្រឹងងើបឡើងវិញពីផលប៉ះពាល់មុនៗស្រាប់។ ទិន្នន័យបានបង្ហាញថា ចំនួនភ្ញៀវចាប់ពីដើមឆ្នាំរហូតដល់ចុងខែមីនាឆ្នាំ២០២៦នេះ បានធ្លាក់ចុះ ៣% រួចទៅហើយ បើធៀបនឹងឆ្នាំមុន។ ដើម្បីជួយសង្គ្រោះអាជីវកម្មក្នុងស្រុក រដ្ឋាភិបាលកំពុងពិចារណាលើការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការផ្អាកបង់បំណុលសម្រាប់ម្ចាស់សណ្ឋាគារ និងការរៀបចំវិធានការសន្សំសំចៃប្រេងនៅតាមស្ថានីយនានា ដើម្បីធានាថាឡានក្រុងដឹកភ្ញៀវទេសចរនៅតែអាចដំណើរការទៅបាន ទោះបីជាតម្លៃថាមពលកំពុងឡើងថ្លៃក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


