ព័ត៌មានអន្ដរជាតិ
ថៃ មិនតបតឡើយ បានត្រឹមពង្រឹងសន្តិសុខនិងបន្តឃ្លាំមើល ក្រោយមីយ៉ាន់ម៉ា ទម្លាក់គ្រាប់ចូលដីរបស់ខ្លួន
ក្រោយយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកខ្ទាតចូលដីរបស់ខ្លួន, ប្រទេសថៃ មិនបានចាត់វិធានការបកទៅវិញឬឆ្លើយតបអ្វីឡើយ ពោលគឺបានត្រឹមប្រកាសពង្រឹងសន្តិសុខផ្ទៃក្នុងនិងបន្តតាមដានមើលសភាពការណ៍នៃសមរភូមិនៅមីយ៉ាន់ម៉ា ប៉ុណ្ណោះ។

តាមការផ្សាយរបស់ The Nation នៅថ្ងៃអង្គារទី២១ខែមេសាឆ្នាំ២០២៦ ក្រសួងមហាផ្ទៃថៃ បានចេញបញ្ជាបន្ទាន់ឲ្យខេត្តចំនួន៤ជាប់ព្រំដែនមីយ៉ាន់ម៉ា ដូចជា Mae Hong Son, Chiang Mai, Chiang Rai និង Tak ត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងឃ្លាំមើលសភាពការណ៍២៤ម៉ោងលើ២៤ម៉ោង ស្របពេលសមរភូមិប្រយុទ្ធនៅប្រទេសជិតខាង កំពុងក្តៅគគុក។
លើសពីនេះ ក្រសួងចេញបញ្ជាឲ្យអង្គភាពពាក់ព័ន្ធទាំងឡាយត្រូវពង្រឹងវិធានការសន្តិសុខ បង្កើនការល្បាត ពិនិត្យច្រកព្រំដែន និងតាមដានបើសិនជាសង្កេតឃើញបុគ្គលសង្ស័យ ជាពិសេសជនបរទេស។

ក្រសួងចេញបទបញ្ជានេះបន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើមន្ទីរពេទ្យមួយកន្លែងរបស់ក្រុមឧទ្ទាមការ៉ែន (KNU)។
ក្នុងប្រតិបត្តិការនេះ យន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 បានទម្លាក់គ្រាប់បែកចំនួន៩គ្រាប់ តម្រង់ទៅលើតំបន់មន្ទីរពេទ្យ និងសហគមន៍ដែលស្ថិតក្នុងក្រុង Bue So រដ្ឋការ៉ែន ដែលមានចម្ងាយត្រឹមតែ ៥០០ម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសថៃ។

បើតាម Khaosod មានគ្រាប់បែកមួយគ្រាប់បានធ្លាក់ទៅលើទឹកដីថៃ ត្រង់តំបន់មាត់ទន្លេ Salween ក្បែរភូមិ Mae Sam Laep ខេត្ត Mae Hong Son។ ការផ្ទុះនៃគ្រាប់បែក បានបង្កឲ្យមានភាពភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋថៃដែលរស់នៅក្បែរនោះយ៉ាងខ្លាំង រហូតធ្វើឲ្យពួកគេនាំគ្នារត់ភៀសខ្លួនដើម្បីសុវត្ថិភាព។
ភ្លាមៗនោះ កម្លាំងទាហានព្រៃរបស់ថៃនិងអាជ្ញាធរមូលដ្ឋាន បានចុះទៅអន្តរាគមន៍ និងជួយជម្លៀសអ្នកភូមិឲ្យទៅសម្រាកនៅតំបន់មានសុវត្ថិភាពក្នុងភូមិ Huai Kong Kaad ជាបណ្តោះអាសន្ន៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


