ព័ត៌មានអន្ដរជាតិ
អ្នកគ្រូពេទ្យឥណ្ឌាវ័យក្មេងម្នាក់កំពុងមានផ្ទៃពោះស្លាប់ដោយកូវីដ-១៩
អ្នកគ្រូពេទ្យម្នាក់នៅរដ្ឋ Kerala ប្រទេសឥណ្ឌាបាត់បង់ជីវិតទាំងវ័យក្មេង និងកំពុងមានផ្ទៃពោះពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ដែលកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រទេសឥណ្ឌា។
វេជ្ជបណ្ឌិតវ័យក្មេងត្រូវបានគេស្គាល់ឈ្មោះ Maha Basheer រស់នៅទីក្រុង Kozhikode បានឆ្លងកូវីដ-១៩ និងបានព្យាបាលនៅមន្ទីរពេទ្យ Mangalur ជាកន្លែងនាងបានបាត់បង់ជីវិតកាលពីថ្ងៃអង្គារ៍ ទី២៧ ខែមេសា កន្លងទៅនេះ។

យោងតាមក្រុមគ្រួសារបានឲ្យដឹងថា នាងមានអាយុ២៥ឆ្នាំ និងកំពុងមានផ្ទៃពោះ៥ខែផង។
នាង Basheer កើតក្នុងគ្រួសារដែលជាគ្រូពេទ្យ និងបានរៀនពេទ្យនៅមហាវិទ្យាល័យសុខាភិបាល Kanachur Medical។ នាងបានរៀបការជាមួយប្តីដែលជាវេជ្ជបណ្ឌិតដែរ។
ក្រុមគ្រួសារបាននិយាយថា Basheer បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩កាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនបានទៅផ្ទះទេគឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារពិបាកដកដង្ហើម។ បន្ទាប់ពីដេកពេទ្យព្យាបាលបានប្រមាណពីរថ្ងៃប៉ុណ្ណោះ អាការកាន់តែធ្ងន់ធ្ងរ និងបានបាត់បង់ជីវិតនៅថ្ងៃអង្គារ៍។
តាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌាថា ករណីស្លាប់ក្នុងរយៈពេល២៤ម៉ោងដែលបានចេញកាលពីម្សិលមិញមានចំនួន ៣២៩៣នាក់ ដែលបានធ្វើឲ្យតួលេខស្លាប់សរុបឡើងដល់ ២០១ ១៨៧នាក់។
ចំពោះអ្នកឆ្លងថ្មីគឺមានចំនួន ៣៦២ ៧៥៧នាក់ដែលខ្ពស់បំផុតបំបែកកំណត់ត្រាពិភពលោកកាលពីថ្ងៃចន្ទដែលជាចំនួនកំណត់ត្រាខ្ពស់បំផុតក្នុងលោក ៣៥២៩៩១នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ indiatime

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ