Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ Air India ម៉ូដែលដូចគ្នាមួយទៀតហើយ លុបចោលជើងហោះហើរទៅទីក្រុងឡុងដ៍ភ្លាមៗ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី១៧ខែមិថុនានេះ ជើងហោះហើរ Air India ពីទីក្រុង Ahmedabad ប្រទេសឥណ្ដាទៅកាន់ទីក្រុងឡុងដ៍មួយទៀតហើយ ត្រូវបានលុបចោលភ្លាមៗ នៅថ្ងៃអង្គារនេះ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះដ៏សាហាវដែលមានម៉ូដែលយន្តហោះដូចគ្នានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះនេះជាយន្តហោះ Boeing 787-8 Dreamliner ដែលគ្រោងនឹងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel នៅម៉ោង ១:១០ រសៀល (ម៉ោងក្នុងស្រុក) តែមិនបានហោះចេញនោះទេ។ មិនមានការពន្យល់ជាផ្លូវការណាមួយពីក្រុមហ៊ុនអាកាសចរណ៍ Air India នោះទេ ទោះបីជា CNN News18 បានរាយការណ៍ថាការលុបចោលនេះអាចបណ្តាលមកពីបញ្ហាបច្ចេកទេសក៏ដោយ។

គួរបញ្ជាក់ថាការលុបចោលនេះកើតឡើងបន្ទាប់ពីមានសោកនាដកម្មធ្លាក់យន្តហោះ Air India កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលយន្តហោះ Boeing 787-8 Dreamliner បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Ahmedabad ដូចគ្នា។ គ្រោះមហន្តរាយនេះបានឆក់យកជីវិតអ្នកដំណើរ ២២៩ នាក់ សមាជិកនាវិកចំនួន ១២ នាក់ និងអ្នកនៅលើដី៣៨នាក់ ដោយមានអ្នកនៅរស់រានមានជីវិតតែម្នាក់ប៉ុណ្ណោះ។

(រូបភាព៖ Air India Twitter)

លើសពីនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងដោយកាលពីថ្ងៃចន្ទ យន្តហោះ Air India Dreamliner មួយគ្រឿងទៀតដែរនោះត្រូវបង្ខំត្រឡប់ទៅចុះចតនៅហុងកុងវិញក្រោយសង្ស័យមានបញ្ហាបច្ចេកទេសនៅពាក់កណ្តាលអាកាស។ ជើងហោះហើរ AI 159 ដែលត្រូវបានលុបចោលនៅថ្ងៃនេះ ក៏ជាយន្តហោះ Boeing 787-8 ផងដែរ ត្រូវបានកំណត់ពេលទៅដល់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍ នៅម៉ោង ៦:២៥ល្ងាច ម៉ោងនៅចក្រភពអង់គ្លេស។

ខណៈពេលដែលការស៊ើបអង្កេតលើការធ្លាក់កាលពីសប្តាហ៍មុននៅតែកំពុងបន្ត បញ្ហាដដែលៗជាមួយម៉ូដែលយន្តហោះដដែលនេះបានបង្កឱ្យមានចម្ងល់អំពីសុវត្ថិភាពរបស់យន្តហោះ Boeing 787-8 Dreamliner និងនីតិវិធីរក្សាសុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ៕

អាកាសយានដ្ឋាន Sardar Vallabhbhai Patel (រូបភាព៖​ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម