ព័ត៌មានអន្ដរជាតិ
មូលហេតុធ្លាក់យន្តហោះ Air India ស្ថិតនៅអាថ៌កំបាំងនៅឡើយ
ការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះឥណ្ឌា (AAIB) មិនទាន់សម្រេចចិត្តថាតើត្រូវបញ្ជូនប្រអប់ខ្មៅពីការធ្លាក់យន្តហោះ Air India កាលពីពេលថ្មីៗនេះទៅក្រៅប្រទេសដើម្បីធ្វើការវិភាគឬយ៉ាងណានោះទេ ខណៈមនុស្សជាច្រើនកំពុងទន្ទឹងរងចាំមូលហេតុដែលបណ្ដាលឲ្យយន្តហោះនេះធ្លាក់។

គួររម្លឹកថាយន្តហោះ Boeing 787-8 Dreamliner បានធ្លាក់ភ្លាមៗបន្ទាប់ពីការហោះចេញពីទីក្រុង Ahmedabad ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧០ នាក់ទាំងអ្នកនៅលើដី។
ក្រុមអ្នកស៊ើបអង្កេតបានរកឃើញសំណុំទាំងពីរនៃ Enhanced Airborne Flight Recorders (EAFRs) ដែលរក្សាទុកទិន្នន័យជើងហោះហើរ និងអូឌីយ៉ូរបស់កាប៊ីនយន្តហោះ ប៉ុន្តែរបាយការណ៍បង្ហាញថា ការខូចខាតដោយភ្លើងអំឡុងពេលផ្ទុះអាចនឹងធ្វើឱ្យការទាញយកទិន្នន័យនៅក្នុងប្រទេសឥណ្ឌាមានការលំបាក។
ក្រសួងអាកាសចរណ៍ស៊ីវិលបាននិយាយថា ការសម្រេចចិត្តនឹងត្រូវធ្វើឡើងបន្ទាប់ពីការវាយតម្លៃកត្តាបច្ចេកទេស និងសុវត្ថិភាព។ អ្នកជំនាញខ្លះជឿថាប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅដែលបានរកឃើញអាចត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីពិនិត្យមើលទិន្នន័យដែលឥណ្ឌារកឃើញ ដើម្បីប្រាកដថាអ្វីៗទាំងអស់ត្រូវគ្នា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Air India បានបញ្ជាក់ថា ម៉ាស៊ីនទាំងពីរនៅលើយន្តហោះដែលធ្លាក់នោះ មានប្រវត្តិសេវាកម្មល្អ ទើបក្រោយការធ្លាក់នេះ និយតករអាកាសចរណ៍ឥណ្ឌាបានបញ្ជាឱ្យត្រួតពិនិត្យសុវត្ថិភាពនៅទូទាំងយន្តហោះ Boeing 787 របស់ក្រុមហ៊ុន Air India ។ រហូតមកដល់ពេលនេះ យន្តហោះ ២៦ គ្រឿងក្នុងចំណោម ៣៣គ្រឿងបានឆ្លងកាត់ការត្រួតពិនិត្យ។
ជាការប្រុងប្រយ័ត្ន ក្រុមហ៊ុនអាកាសចរណ៍ Air India នឹងកាត់បន្ថយជើងហោះហើរលើផ្លូវអន្តរជាតិចំនួន ១៦ និងផ្អាកសេវាកម្មទៅកាន់គោលដៅចំនួន ៣ ចន្លោះពីថ្ងៃទី ២១ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកក្កដា។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានប្រកាសកាត់បន្ថយការហោះហើរយន្តហោះខ្នាតធំចំនួន ១៥% ជាបណ្តោះអាសន្នផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


