ព័ត៌មានអន្ដរជាតិ
Sihasak រិះគន់អាមេរិក ចំៗ ថា អត់ឃើញមកជួយថៃ ដោះស្រាយវិបត្តិសេដ្ឋកិច្ចសោះ
ធ្លាប់តែជាសម្ព័ន្ធមិត្តនឹងគ្នា ពេលនេះរដ្ឋាភិបាលទីក្រុងបាងកក បានរិះគន់អាមេរិកចំៗ ដោយរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បន្ទោសថា ព្រោះសង្គ្រាមអ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោន បែរជាមិនព្រមមកជួយថៃ ដោះស្រាយវិបត្តិសេដ្ឋកិច្ចសោះ។

ក្នុងបទសម្ភាសជាមួយកាសែត Washington Post ផ្សាយនៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោក Sihasak ហ៊ាននិយាយដោយមិនញញើតថា ថៃ អត់បានទទួលជំនួយអ្វីទាំងអស់ពីអាមេរិក ដើម្បីយកមកដោះស្រាយបញ្ហាសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺន ដែលជះឥទ្ធិពលអាក្រក់ពីសង្គ្រាមអ៊ីរ៉ង់។
ដ្បិតតែគ្មានការអះអាងថា ឥរិយាបទរបស់ថៃ នាពេលនេះ គឺជាការចង់ដកខ្លួននិងផ្តាច់សម្ព័ន្ធភាព ជាមួយសហរដ្ឋអាមេរិក ក៏ដោយ តែគេមើលឃើញថា មួយរយៈចុងក្រោយនេះ ថៃ ពិតជាកំពុងព្យាយាមខ្លាំងណាស់ ដើម្បីចាប់ដៃគូថ្មី ជាមួយចិន និងរុស្ស៊ី។
ជាក់ស្តែង សម្តីរបស់លោក Sihasak កើតឡើងបន្ទាប់ពីប្រមុខការទូតចិន បំពេញទស្សនកិច្ចនៅប្រទេសថៃ ដោយពិភាក្សាគ្នាលើបញ្ហាមួយចំនួន ជាពិសេសភាគីចិន ដាក់សម្ពាធខ្លាំងឲ្យថៃ បង្ក្រាបក្រុម Scam។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន Wang Yi, លោក Sihasak ក៏វាយប្រហារខ្លាំងៗទៅលោក ដូណាល់ ត្រាំ ផងដែរ ដោយស្តីឲ្យថា ទីក្រុងបាងកក មិនចង់បន្ទោសទីក្រុងវ៉ាស៊ីនតោន ចំៗទេ តែខ្លួនយល់ថា ជម្លោះនៅមជ្ឈិមបូព៌ា ពិតជាគួរបណ្តោយឲ្យកើតឡើងបាន ទាល់តែសោះ។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ១៨៣៣, ថៃ ដែលកាលនោះហៅថា សៀម បានចុះហត្ថលេខាលើ សន្ធិសញ្ញាមិត្តភាព និងពាណិជ្ជកម្ម ជាមួយអាមេរិក ខណៈព្រឹត្តិការណ៍នោះ ធ្វើឲ្យថៃ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលមានកិច្ចព្រមព្រៀងផ្លូវការ ជាមួយ សហរដ្ឋអាមេរិក។
ក្រោយមក ក្នុងឆ្នាំ១៩៥៤ ថៃ និងអាមេរិក បានក្លាយជាសម្ព័ន្ធមិត្តយោធាយ៉ាងពិតប្រាកដ តាមរយៈ កតិកាសញ្ញាម៉ានីល ដែលបានបង្កើតអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (SEATO) ដើម្បីទប់ទល់នឹងការរីករាលដាល នៃលទ្ធិកុម្មុយនីស្តក្នុងសម័យសង្គ្រាមត្រជាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


