ព័ត៌មានអន្ដរជាតិ
លោក ត្រាំ បញ្ជាឲ្យត្រៀមលក្ខណៈបន្តបិទខ្ទប់អ៊ីរ៉ង់ រយៈពេលវែង
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានណែនាំដល់ក្រុមជំនួយការរបស់លោកឲ្យរៀបចំផែនការ សម្រាប់ការពង្រីកការបិទខ្ទប់ប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលយូរបន្ថែមទៀត។

ទីភ្នាក់ងារព័ត៌មាន Anadolu ចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយដកស្រង់របាយការណ៍ពីកាសែត The Wall Street Journal បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ លោក ត្រាំ បានសម្រេចចិត្តជ្រើសរើសយកវិធីនៃការរឹតបន្តឹងសេដ្ឋកិច្ច និងការនាំចេញប្រេងរបស់អ៊ីរ៉ង់ឲ្យកាន់តែខ្លាំងជាងមុន ដោយរារាំងរាល់ការដឹកជញ្ជូនទំនិញទាំងឡាយណា ដែលចេញចូលតាមច្រកកំពង់ផែរបស់ប្រទេសមួយនេះ។ លោកបានវាយតម្លៃថា ការបន្តការបិទខ្ទប់បែបនេះ គឺមានហានិភ័យទាបជាងជម្រើសផ្សេងទៀត ដូចជា ការចាប់ផ្តើមទម្លាក់គ្រាប់បែកឡើងវិញ ឬការដកខ្លួនចេញពីជម្លោះទាំងស្រុង។
គួររំលឹកថា កាលពីថ្ងៃចន្ទ លោក ត្រាំ បានបង្ហើបថា លោកហាក់ដូចជាមិនយល់ព្រមទទួលយកសំណើចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនោះទេ។ នេះក៏ព្រោះតែ អ៊ីរ៉ង់បានស្នើត្រឹមតែការបើកច្រកសមុទ្រហ័រមូសឡើងវិញ ប៉ុន្តែបែរជាទុកបញ្ហានៃកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់ខ្លួនឲ្យនៅសេសសល់ សម្រាប់ការចរចានៅពេលក្រោយទៅវិញ។ ភាពមិនចុះសម្រុងគ្នានេះហើយ ដែលកំពុងតែធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចអាមេរិក និងអ៊ីរ៉ង់ ធ្លាក់ចូលទៅក្នុងភាពជាប់គាំង និងប្រឈមមុខដាក់គ្នាផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរថែមទៀត។
សង្គ្រាមនៅមជ្ឈិមបូព៌ានេះ បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ដៃគ្នាវាយលុកទៅលើអ៊ីរ៉ង់ ដែលធ្វើឲ្យទីក្រុងតេហេរ៉ង់វាយបកវិញយ៉ាងចាស់ដៃ ទៅលើគោលដៅនានារបស់អាមេរិកនៅក្នុងតំបន់ ជាពិសេសនៅក្នុងបណ្តាប្រទេសតាមឈូងសមុទ្រ។ ទោះបីជាមានការប្រកាសឈប់បាញ់គ្នាកាលពីថ្ងៃទី៨ ខែមេសា ក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន និងមានការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីពាក់កណ្តាលខែមេសាក៏ដោយ ក៏កិច្ចពិភាក្សាទាំងនោះ បានបញ្ចប់ទៅ ដោយគ្មានការចុះកិច្ចព្រមព្រៀងអ្វីទាំងអស់៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


