ព័ត៌មានអន្ដរជាតិ
ពិភពលោក បញ្ជូនក្រុមសង្គ្រោះ និងផ្តល់ជំនួយទៅ វ៉េណេស៊ុយអេឡា ដែលកំពុងរងទុក្ខធំ ដោយរញ្ជួយដី
ក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរបំផុត! ប្រទេសជាច្រើននៅលើពិភពលោក បានរួបរួមគ្នា បញ្ជូនក្រុមសង្គ្រោះ និងជំនួយផ្សេងៗទៅ វ៉េណេស៊ុយអេឡា ដែលកំពុងរងគ្រោះដោយ វិនាសកម្មរញ្ជួយដី សាហាវបំផុតក្នុងប្រវត្តិសាស្រ្ត។

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ប្រទេសអេស្ប៉ាញ អ៊ីតាលី ឆែក បារាំង អាល្លឺម៉ង់ លុចសំបួរ ហូឡង់ និងព័រទុយហ្គាល់ សុទ្ធតែប្រកាស បញ្ជូនក្រុមស្វែងរក និងជួយសង្គ្រោះទៅ វ៉េណេស៊ុយអេឡា។
ក្រៅពីនោះនៅមាន ប្រទេសម៉ិកស៊ិក ដោយលោកស្រី Claudia Sheinbaum ក៏បានប្រកាសពីការផ្តល់ជំនួយ ជាក្រុមអ្នកជួយសង្គ្រោះ និងបុគ្គលិកសុខាភិបាលផងដែរ។

ចំណែក ប្រទេសកូឡុំប៊ី, អភិបាលក្រុង Bogotá លោក Carlos Galán និយាយថា លោកកំពុងបញ្ជូនក្រុមស្វែងរក និងជួយសង្គ្រោះជំនាញ ពីនាយកដ្ឋានពន្លត់អគ្គិភ័យនៃទីក្រុងរបស់លោក រួមជាមួយ Dastan ដែលជាសត្វសុនខហិតក្លិន ទទួលបានការបណ្តុះបណ្តាល ក្នុងការស្វែងរកមនុស្សជាប់ក្រោមគំនរអគារ។
ទន្ទឹមនោះ បុរីវ៉ាទីកង់ បានឲ្យដឹងថា សម្តេចប៉ាប Leo បានផ្ញើកញ្ចប់ជំនួយបន្ទាន់ដំបូង មានទឹកប្រាក់ ១០០ ០០០ អឺរ៉ូ ឬ ៨៦ ២០០ ផោន ហើយត្រៀមជួយបន្ថែមទៀត ជាបន្តបន្ទាប់។

មិនទាន់អស់ទេ! ស្ថាប័នអន្តរជាតិមួយចំនួន ក៏ចូលរួមផងដែរ ដោយក្នុងនោះ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បញ្ជាក់ថា ក្រុមការងារ WHO កំពុងទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយក្រុមឆ្លើយតបគ្រោះមហន្តរាយ និងត្រៀមលក្ខណៈជាស្រេច ក្នុងការបញ្ជូនបុគ្គលិកបន្ថែម ព្រមទាំងការផ្គត់ផ្គង់វេជ្ជសាស្ត្រនានា។
សហរដ្ឋអាមេរិក ក៏ប្រកាសបញ្ជូនក្រុមឆ្លើយតបបន្ទាន់ ទៅវ៉េណេស៊ុយអេឡា ដែរ ដោយផ្ដោតសំខាន់លើការស្វែងរក និងការចូលទៅជួយសង្គ្រោះ អ្នកដែលនៅរស់រានមានជីវិត។

ស្របពេលជាមួយគ្នានោះ ទីក្រុងវ៉ាស៊ីនតោន កំពុងកៀរគរថវិកាចំនួន ១៥០ លានដុល្លារ ដើម្បីជួយដល់វ៉េណេស៊ុយអេឡា តាមរយៈដៃគូនានារបស់ខ្លួន រួមមានអង្គការកងពលវេជ្ជសាស្ត្រអន្តរជាតិ (International Medical Corps) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ព្រមទាំងការចូលរួមចំណែកថវិកាចំនួន ១០០ លានដុល្លារ ទៅក្នុងមូលនិធិរួម របស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ប្រចាំប្រទេស វ៉េណេស៊ុយអេឡា។
សូមជម្រាបជាថ្មី គ្រោះរញ្ជួយដីដ៏សាហាវផ្ទួនគ្នា បានវាយប្រហារ វ៉េណេស៊ុយអេឡា ចំថ្ងៃឈប់សម្រាករបស់ប្រទេសនេះ ដោយការរញ្ជួយដីលើកដំបូង កម្រិត ៧.២ រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៦:០៤ នាទីល្ងាច (ម៉ោងនៅវ៉េណេស៊ុយអេឡា) ក្នុងជម្រៅ ២២ គីឡូម៉ែត្រ ជិតទីក្រុង San Felipe នៃរដ្ឋ Yaracuy។

ត្រឹមតែ ៣៩ វិនាទីក្រោយប៉ុណ្ណោះ ការរញ្ជួយដីមួយទៀត កម្រិត ៧.៥ រ៉ិចទ័រ ដែលបង្កវិនាសកម្មខ្លាំងជាងមុន បានកើតឡើងក្នុងជម្រៅ ១០ គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅភាគនិរតី ទីក្រុង Morón ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យញ័រដល់ទីក្រុង Bogotá នៃប្រទេសកូឡុំប៊ី និងព្រៃអាម៉ាហ្សូន នៃប្រទេសប្រេស៊ីល ឯណោះ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


