ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមខ្លួនប្រឈមមុខនឹងព្យុះទី៣ក្នុងខែនេះ
ព្យុះ Vamco បានចូលសមុទ្រចិនខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះហើយត្រូវបានគេព្យាករណ៍ថានឹងឆ្ពោះទៅកាន់ភាគកណ្តាលប្រទេសវៀតណាម។
មជ្ឈមណ្ឌលជាតិឧតុនិយមនិងព្យាករណ៍បានឲ្យដឹងថា នៅម៉ោង៧ព្រឹក ព្យុះនេះស្ថិតនៅចម្ងាយប្រហែល៨២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃប្រជុំកោះ Paracel ក្នុងសមុទ្រចិនខាងត្បូងជាមួយនឹងល្បឿនខ្យល់រហូតដល់១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ វានឹងធ្វើដំណើរទៅទិសខាងលិចក្នុងល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោងមុនពេលផ្លាស់ប្តូរទិសដៅនិងឆ្ពោះទៅទិសពាយព្យ។
នៅព្រឹកថ្ងៃអាទិត្យ គេរំពឹងថា ព្យុះនេះនឹងទៅដល់ឆ្នេរសមុទ្រវៀតណាមចន្លោះខេត្ត Ha Tinh និង Quang Nam ដែលខេត្តទាំងពីរនេះមានមនុស្សយ៉ាងតិច២៣៥នាក់បានស្លាប់ឬបាត់ខ្លួនដោយសារតែព្យុះនិងទឹកជំនន់ចាប់តាំងពីខែមុនមក។
បណ្តាទីភ្នាក់ងារព្យាករណ៍អាកាសធាតុអន្តរជាតិបានព្យាករណ៍ថា ព្យុះ Vamco នឹងបង្កឲ្យមានការបាក់ដីក្នុងខេត្ត Ha Tinh និង Quang Binh នៅថ្ងៃចន្ទ។
គួរបញ្ជាក់ថា Vamco គឺជាព្យុះទី៣នៅក្នុងខែវិច្ឆិកានិងទី១៣ក្នុងឆ្នាំនេះដែលវាយប្រហារប្រទេសវៀតណាម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស