Connect with us

ព័ត៌មានជាតិ

កាសែត New York Times ចុះផ្សាយ​រមណីយដ្ឋាន​អង្គរ​ជា​គោលដៅ​ដ៏​ទាក់ទាញ រដូវកាល​បៃតង

បានផុស

នៅ

បើ​តាមលោក ហ្វីលីព កៅ ប្រធាន​សមាគម​ក្លិប​ទេសចរណ៍​ខេត្ត​សៀមរាបបាន​លើកឡើង​ យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន New York Times រមណីយដ្ឋាន​អង្គរ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ សម្រាប់​ទេសចរ​ដើរ​កម្សាន្ត​នៅ​រដូវ​កាល​បៃតង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​​ផ្តល់​បទ​សម្ភាសន៍​​ដល់​​ក្រុម​អ្នកសារព័ត៌មាន​ ដែល​ចុះ​ទៅ​ទស្សនកិច្ច​តំបន់​បេតិកភណ្ឌ​ក្នុង​ខេត្ត​សៀមរាប​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ្វីលីព កៅ បាន​ឲ្យ​ដឹង​ថា នៅ​រដូវ​កាល​បៃតង​នេះ រមណីយដ្ឋាន​អង្គរ​មាន​ភាព​ទាក់ទាញ​ដោយសារ​ជា​រដូវ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ នាំ​ឲ្យ​តំបន់​រមណីយដ្ឋាន​​អង្គរ​បាន​រំលេច​ធម្មជាតិ​ស្រស់បំព្រង​ ដែល​បង្កើត​ផ្ទាំង​ទស្សនីយភាព​ដ៏​ទាក់ទាញ​សម្រាប់​ទេសចរ​ដើរ​កម្សាន្ត។

លោក ហ្វីលីព កៅ បាន​រំលឹក​កាល​ពី​ឆ្នាំ ២០២៣ សារព័ត៌មាន New York Times ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ បាន​ចាត់​ទុក​ទិសដៅ​ខេត្ត​សៀមរាប​នៅ​រដូវ​កាល​បៃតង​ជា​គោលដៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ស្រប​ពេល​ធម្មជាតិ​​ប្រែ​​មាន​ភាព​ស្រស់​បំព្រង បរិស្ថាន​មាន​ភាព​ស្រស់​ស្អាត ខណៈ​រដូវ​ភ្លៀង​មិន​បង្ក​ការ​រំខាន​ដល់​ដំណើរ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​នោះ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់ ជំទាស់​ដាច់​អហង្ការ​ចំពោះ​សំណើ​​របស់​​អាមេរិក​ ប្ដេជ្ញា​បន្ត​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​

សេចក្ដីជូនដំណឹង១២ នាទីutes មុន

ក្រុមហ៊ុនចំនីអាហារនិងភេសជ្ជៈអន្តរជាតិចំនួន ៣ សម្លឹងឃើញសក្តានុពលទីផ្សារកម្ពុជាមានកំណើនខ្លាំងក្លា

សន្តិសុខសង្គម១៣ នាទីutes មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

KPT+១៦ នាទីutes មុន

ភរិយាសេដ្ឋីកាស៊ីណូម៉ាកាវ ងាកទៅបំពេញធម៌ ក្រោយស្វាមីជាប់ឃុំ ពីបទបើកល្បែងខុសច្បាប់ និងលាងលុយកខ្វក់

ព័ត៌មានជាតិ២១ នាទីutes មុន

វិទ្យាស្ថានប៉ាស្ទ័រប៉ារីស គាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ទាហាន​អ៊ីស្រាអែល​ជាង ១​ម៉ឺន​នាក់ ស្លាប់​និង​របួស​នៅ​ក្នុង​តំបន់​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រផលិតដ្រូននិងឃ្លាំងគ្រាប់អ៊ុយក្រែន ជាការសងសឹក

សន្តិសុខសង្គម២៤ ម៉ោង មុន

ផ្លូវក្រវាត់ព្រំដែនកម្ពុជា ថៃ ឡាវ និងផ្លូវជាតិទី​រួមខេត្តព្រះវិហារ ត្រូវបានថែទាំជាប្រចាំដើម្បីសម្រួលការធ្វើចរាចរណ៍ជូនពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម