ព័ត៌មានជាតិ
សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី
ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាស្របពេលដែលកម្ពុជាមានស្ថិរភាព សន្តិភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាពេលដែលពលរដ្ឋកម្ពុជាគួរតែទទួលបានអាហារ និងទំនិញ ដែលមានគុណភាព គ្មានសារធាតុគីមី ផ្ទុយពីជំនាន់សង្គ្រាមដែលពលរដ្ឋកម្ពុជាសុំតែមួយឆ្អែតក្រពះប៉ុណ្ណោះ។

ថ្លែងនៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា ព្រឹទ្ធសភា ថ្ងៃទី ៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពាក់ព័ន្ធបញ្ហាកសិកម្ម ដែលពីមុនឡើយ ប្រជាជនធ្វើស្រូវ និងដំណាំសម្រាប់តែហូបមួយឆ្អែតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ គឺជាការពង្រីកលើមុខដំណាំផ្សេងទៀតដើម្បីទទួលផលចំណេញ ផ្គត់ផ្គង់ក្នុងស្រុក និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ជាក់ស្តែង នៅពេលដែលសម្តេចបានអញ្ជើញទៅចូលរួមពិធីជ្រត់ព្រះនង្គ័ល កន្លងទៅ បានឃើញផលិតផលខ្មែរមានការកែច្នៃវេចខ្ចប់យ៉ាងស្អាត មិនអន់ជាងផលិតផលដែលនាំចូលនោះទេ។ សម្តេចកត់សម្គាល់ថា៖«ការវេចខ្ចប់នោះ បម្រើឱ្យសេចក្តីត្រូវការនៅលើទីផ្សាររបស់យើងផង ហើយក៏អាចបម្រើឱ្យការនាំចេញផង ដែលមុននេះ យើងរកត្រឹមតែមានអីស៊ីប៉ុណ្ណោះ។ មុននេះ ឯកឧត្តម ម៉ម ប៊ុននាង លើកឡើងខ្ញុំភ្ញាក់ផ្អល់នៅត្រង់ថា កាលពីមុនយកស្កត្នោតធ្វើស្កសរ ឥឡូវបែរជាយកស្កសរធ្វើស្កត្នោតវិញ»។

«ប៉ុន្តែយ៉ាងម៉េចក៏ដោយ ត្រូវធានាកុំឱ្យមានគីមី ដូចឯកឧត្តម ម៉ុង ឬទ្ធី លើកឡើង ខ្ញុំមិនឯកភាពត្រង់ចំណុចមួយគឺថា គេចាក់គីមីដើម្បីឱ្យយើងឈឺទៅដេកពេទ្យស្រុកគេ។ និយាយចឹងខុស គឺមិនអាចនិយាយចឹងទេ ខ្ញុំគ្រាន់តែជាការដាស់តឿន ព្រោះអត់មានអ្នកណាចង់ឱ្យអ្នកណាឈឺទេ ប៉ុន្តែបញ្ហារបស់យើងគឺត្រូវប្រុងប្រយ័ត្នខ្លួនឯង បើដឹងថាអាហ្នឹងមានជាតិគីមី យើងចៀសវាងទៅ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេច។
ជាមួយគ្នានេះ សម្តេចតេជោ ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធរួមមាន ភូតគាមអនាម័យ វិស័យសុខាភិបាល ឬវិស័យពាក់ព័ន្ធ ត្រូវពិនិត្យទំនិញឱ្យបានម៉ឺងម៉ាត់ ចៀសវាងនាំចូលទំនិញដែលមានសារធាតុគីមី ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ សម្តេចបន្តថា៖«ពិសេសខាងវិស័យសុខាភិបាល ឬវិស័យទាក់ទងបញ្ហាការពិនិត្យ ដូចជាភូតគាមអនាម័យ គឺត្រូវធ្វើកិច្ចការងារនេះ យើងពីមុនក្រពះធ្វើម៉េចឱ្យឆ្អែត ប៉ុន្តែឥឡូវអត់ទេ ឆ្អែតហើយត្រូវធានាគុភាព ឆ្អែត ឆ្ងាញ់ និងធានាគុណភាពទៀត»។

បើតាមសម្តេចតេជោ តាមរយៈនៃការបញ្ចេញមតិក្នុងកិច្ចប្រជុំសមាជលើកដំបូងនេះ បង្ហាញឱ្យឃើញពីការធ្វើពិពិធកម្មកាន់តែខ្លាំងទៅលើបញ្ហាសេដ្ឋកិច្ចជាទូទៅ និងទៅលើបញ្ហាវិស័យកសិកម្ម ហើយសង្ឃឹមថារដ្ឋាភិបាលបន្តវេន នឹងពន្លឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាធ្វើពិពិធកម្មក្នុងក្របខណ្ឌកសិកម្មតែម្តង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


