Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

បានផុស

នៅ

រុស្ស៊ី បានបើកការសងសឹកវិញហើយ បន្ទាប់ពីអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូលដ្ឋានទ័ពរបស់ខ្លួន ក្នុងទ្រង់ទ្រាយធំបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់ Metro នៅថ្ងៃអង្គារទី៣ខែមិថុនាឆ្នាំ២០២៥។

ទិដ្ឋភាពក្រោយការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​១​ ខែ​មិថុនា ឆ្នាំ​២០២៥ អ៊ុយក្រែន បានបើកការវាយលុកដោយដ្រូនក្នុងប្រតិបត្តិការ «​សំ​ណាញ់​ពីងពាង» ផ្តោតលើមូលដ្ឋានទ័ពអាកាស​ជាច្រើន​កន្លែង​ស្ថិត​​នៅ​​ជ្រៅ​ក្នុងទឹកដីរុស្ស៊ី។ ការវាយប្រ​ហារ​នេះ​ត្រូវបានគេរាយការណ៍ថាបានបំផ្លាញ ឬ​បង្ក​ការ​ខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះយោធារុស្ស៊ី Tu-95, Tu-22M, Tu-160 និង A-50 ជាង ៤០​គ្រឿង ដែល​មាន​តម្លៃប្រមាណ៧ពាន់លានដុល្លារ។

«ប្រតិបត្តិការ​សំណាញ់​ពីងពាង» ត្រូវ​អ៊ុយក្រែន​ចំណាយពេល​អស់ ១​ឆ្នាំ​កន្លះ​សម្រាប់​ការរៀបចំ ដោយ​មាន​ការ​បញ្ជា​​​ផ្ទាល់ពីសំណាក់​លោក​ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ ដ្រូន​អ៊ុយក្រែន ត្រូវដឹកជញ្ជូនទៅប្រទេសរុស្ស៊ី តាម​រយៈ​ប្រអប់​កុងតឺន័រ​ឈើ​ដាក់​នៅ​លើ​ឡានដឹកទំនិញ។

ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន (រូបថត៖ Reuters)

យ៉ាងណាមិនទុកយូរឡើយ លោកពូទីន ក៏សងសឹកវិញយ៉ាងចាស់ដៃ ដោយបាញ់ស្រោចទូទាំងប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារ បណ្តាលឲ្យមានមនុស្សស្លាប់និងបង្កការខូចខាតធំធេង។

នៅស្រុក Kramatorsk នៃតំបន់ Donetsk មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ចំនួន៣នាក់និងរបួស២នាក់ ដោយសារគ្រាប់រុស្ស៊ី ចំណែកនៅ Kharkiv​ មានមនុស្សម្នាក់ស្លាប់និងម្នាក់របួស ខណៈនៅ Chernihiv ក៏មានមនុស្សស្លាប់និងរបួសផងដែរ ប៉ុន្តែមិនបង្ហាញតួលេខជាក់លាក់។

ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន (រូបថត៖ Reuters)

ទន្ទឹមនោះ នៅទីក្រុង Odesa ឯណោះ មនុស្ស៤នាក់បានរងរបួស ដោយសារអគ្គិភ័យបានឆាបឆេះក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ រួមទាំងនៅឃ្លាំងស្តុកផលិតផលអាហារផងដែរ។

ការសងសឹករបស់លោកពូទីន កើតឡើងបន្ទាប់ពីគណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន បញ្ចប់ការចរចាស្វែងរកសន្តិភាពដែលរៀបចំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។

ការចរចានេះចាយពេលអស់ជាងមួយម៉ោង ប៉ុន្តែមិនសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពឡើយ។ យ៉ាងណាភាគីទាំងសងខាង ឯកភាពគ្នាលើ២ចំណុច នោះគឺការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងការប្រគល់សពទាហានដើម្បីយកទៅបញ្ចុះឲ្យបានសមរម្យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា១ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ជីវិតកម្សាន្ដ២ ម៉ោង មុន

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ផាត​ សូដា​ កីឡាករ​ទាំង​៦រូប​ធ្វើ​ទម្ងន់​បាន​ត្រឹមត្រូវ​ហើយ​ ខណៈ​ការ​ហូបចុក​ក៏​មិនមាន​បញ្ហា​ចោទ​ដែរ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានជាតិ២០ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៦ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម