ព័ត៌មានជាតិ
ត្រឹមខែឧសភា រាជរដ្ឋាភិបាល ចំណាយថវិកាជាង ៨៥ លានដុល្លារ ជូនកម្មការិនីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ
គិតមកត្រឹមខែឧសភា ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ៨៥ លានដុល្លារ ជូនកម្មការិនីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ ប្រមាណជាង ១ លាន ៣ សែននាក់។

មានសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល ចំនួន ៦៥០ ៥៨៦ នាក់ និងកូនចំនួន ៦៧៧ ២៩៣ នាក់ គិតជាទឹកប្រាក់ចំណាយសរុបចំនួន ៣៤១ ពាន់ ០៨៩ លានរៀល ឬប្រមាណជាង ៨៥ លានដុល្លារ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៤ មិថុនា នេះថា ចាប់ពីអនុវត្តក្នុងឆ្នាំ ២០១៨ រហូតដល់ខែឧសភា ឆ្នាំ ២០២៥ មានសមាជិក ប.ស.ស ទទួលបានប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល ជាស្ត្រីមានផ្ទៃពោះចំនួន ៦៥០ ៥៨៦ នាក់ និងកូនចំនួន ៦៧៧ ២៩៣ នាក់ គិតជាទឹកប្រាក់ចំណាយសរុបចំនួន ៣៤១ ពាន់ ០៨៩ លានរៀល ឬប្រមាណជាង ៨៥ លានដុល្លារ។

រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ទាំងមុនសម្រាល ពេលសម្រាល និងក្រោយសម្រាល ក្នុងនោះ មុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

លោកបណ្ឌិត បានបន្តទៀតថា ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បានកើនឡើងដល់ ៣ ១៣៨ ៨២២ នាក់ ស្រី ១ ៧២៩ ៥៨៨ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥១២ ៨៦៤ នាក់ ស្រី ១៥៣ ៣៦២ នាក់ បុគ្គលស្ថិតក្នុងវិស័យឯកជន ចំនួន ១ ៩១៨ ៧៣៣ នាក់ ស្រី ១ ១៥២ ០៤៤ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៥១២ ៤០៥ នាក់ ស្រី ៣១១ ៩២២ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៩៤ ៨២០ នាក់ ស្រី ១១២ ២៦០ នាក់៕
អត្ថបទ ៖ សំអឿន
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


