Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ គ្រប់វ៉ាក់សាំងកូវីដ-១៩របស់ចិន សុទ្ធតែមានសមត្ថភាពការពារវីរុសបំប្លែងខ្លួន Delta

បានផុស

នៅ

ការស្រាវជ្រាវថ្មីបង្ហាញថា វ៉ាក់សាំងផលិតនៅប្រទេសចិនទាំងអស់មានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់សម្ដីពីលោក Shao Yiming អ្នកជំនាញមកពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់ប្រទេសចិន។

Chinese vaccines effective against variant found in India
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shao Yiming ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមអ្នកស្រាវជ្រាវចិនបានចាប់ផ្តើមសិក្សានិងប្រមូលទិន្នន័យលើវីរុសបំប្លែងខ្លួនឥណ្ឌាដែលគេជឿថា វាមានផ្ទុកមេរោគច្រើនជាងវីរុសកូវីដ-១៩។

The right path': Chile defends Sinovac use amid fresh efficacy questions

លទ្ធផលបឋមបង្ហាញថា វ៉ាក់សាំងដែលកំពុងប្រើសព្វថ្ងៃនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា ក៏ដូចជាវីរុសបំប្លែងខ្លួនផ្សេងទៀតផងដែរ។

Another 400K Doses of Sinopharm to Arrive Before KNY - Khmer Post Asia

ត្បិតតែវីរុសកូរ៉ូណាដែលបង្កឱ្យមានជំងឺកូវីដ-១៩ កំពុងកម្លាយថ្មីឥតឈប់ឈរ ហើយទោះបីជាវីរុសបំប្លែងខ្លួនទាំងនោះកំពុងលេចឡើងច្រើនក៏ដោយ ក៏វ៉ាក់សាំងប្រទេសចិនមានកម្រិតប្រសិទ្ធភាពនិងសមត្ថភាពក្នុងការឆ្លើយតបជាមួយវាយ៉ាងឆាប់រហ័ស។ លោក Shao Yiming បន្ថែមថា ដំណើរការផលិតវ៉ាក់សាំងបច្ចុប្បន្នបានបំពេញតាមស្ដង់ដារគ្រប់គ្រាន់ ដូច្នេះមិនចាំបាច់ផលិតវ៉ាក់សាំងថ្មីដើម្បីប្រឆាំងវីរុសបំប្លែងខ្លួនទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ NATION THAILAND

ចុចអាន៖ លោក​ជំទាវ ឱ វណ្ណឌីន ប្រាប់ឱ្យអ្នកចាក់វ៉ាក់សាំងរួចរក្សាទុកកាតកុំឱ្យបាត់

ចុចអាន៖ WHO បញ្ជាក់ច្បាស់ៗថា វ៉ាក់សាំងកូវីដ ដែលខ្លួនអនុម័ត មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម