Connect with us

កូវីដ-១៩

WHO បញ្ជាក់ច្បាស់ៗថា វ៉ាក់សាំងកូវីដ ដែលខ្លួនអនុម័ត មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់

បានផុស

នៅ

ស្ថាប័នសុខាភិបាលដាច់ដោយឡែករបស់ WHO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលត្រូវបានអនុម័តដោយ WHO មានប្រសិទ្ធិភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រចាំតំបន់របស់ WHO ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge បាននិយាយថា “រាល់វីរុសកូវីដបំប្លែងខ្លួនទាំងអស់ ក៏អាចត្រូវបានគ្រប់គ្រងតាមរបៀបដូចគ្នា ជាមួយនឹងវិធានការសុខភាពសាធារណៈ និងគម្លាតសង្គមជាដើម” ។

លោកបានបន្តថា “រាល់វីរុសកូវីដបំប្លែងខ្លួនទាំងអស់ ដែលបានលេចចេញរហូតមកដល់ពេលនេះ ត្រូវបានឆ្លើយតបយ៉ាងឆាប់រហ័ស ជាមួយនឹងវ៉ាក់សាំងដែលយើងបានអនុម័ត” ។

លោក Hans Kluge

ទន្ទឹមនោះ ករណីឆ្លង និងស្លាប់ កំពុងថយចុះនៅក្នុងតំបន់អឺរ៉ុប ក្រោមការគ្រប់គ្រងរបស់ WHO ដែលមានរដ្ឋចំនួន ៥៣ រាប់ចាប់ពីតំបន់អាក់ទិក រហូតដល់តំបន់ចុងបូព៌ា នៃប្រទេសរុស្ស៊ី ។

លោក Kluge បាននិយាយថា ករណីឆ្លងកូវីដប្រចាំសប្តាហ៍នៅអឺរ៉ុប បានថយចុះពីតំបន់ខ្ពង់រាបប្រមាណ ១.៧ លានករណី ក្នុងអំឡុងពាក់កណ្តាលខែមេសា ដល់ជិត ៦៨៥,០០០ ករណីថ្មីកាលពីសប្តាហ៍មុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

ចុចអាន ៖ តាមពិត WHO ប្រកាសអាសន្នពីជំងឺកូវីដ ១៩ តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម