Connect with us

ព័ត៌មានអន្ដរជាតិ

ស្ងាត់ៗ ឡាវ ត្រៀមចាក់វ៉ាក់សាំង Pfizer មួយទៀតដល់មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ

បានផុស

នៅ

ប្រទេសឡាវនឹងចាក់វ៉ាក់សាំង Pfizer ដល់មនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ក្នុងទីក្រុងវៀងចន្ទន៍ នាសប្តាហ៍ក្រោយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់កាសែត Pasaxon បានឲ្យដឹងថា រដ្ឋាភិបាលឡាវ មានគោលបំណងចាក់វ៉ាក់សាំងឲ្យបាន ៥០ ភាគរយ នៃចំនួនប្រជាជនរបស់ខ្លួន ត្រឹមឆ្នាំ ២០២១ នេះ ។

ទន្ទឹមនោះ ប្រធានមន្ទីរអនាម័យ និងលើកកម្ពស់សុខភាព លោកវេជ្ជបណ្ឌិត Phonepaseuth Ounaphom បាននិយាយថា រដ្ឋាភិបាលឡាវ បានកំណត់គោលដៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ដល់មនុស្សចំនួន ៣.៧ លាននាក់ នៅទូទាំងប្រទេស ។

លោក Phonepaseuth បាននិយាយថា ប្រជាជនសរុបជាង ៦០០,០០០ នាក់ នៅក្នុងប្រទេសឡាវ បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ចំនួន ១ ដូស ខណៈពេលដែលមនុស្សជាង ១០០,០០០ នាក់ ទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា “បច្ចុប្បន្ននេះ ឡាវបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១.៤ លានដូស ក្នុងនោះរួមមានទាំង វ៉ាក់សាំងរុស្ស៊ី Sputnik V  វ៉ាក់សាំង Sinopharm របស់ចិន វ៉ាក់សាំង AstraZeneca របស់អង់គ្លេស និងបច្ចុប្បន្ននេះ វ៉ាក់សាំងអាមេរិក Pfizer ។

ទន្ទឹមនោះ បើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយគណៈកម្មាធិការជាតិ សម្រាប់ការបង្ការ និងត្រួតពិនិត្យជំងឺកូវីដ ១៩ បានឲ្យដឹងថា អាជ្ញាធរនឹងធ្វើការចាក់វ៉ាក់សាំង Pfizer ដូសទី ១ ដល់ប្រជាជនដែលមានអាយុលើសពី ៦០ ឆ្នាំ និងអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ នៅសប្តាហ៍ក្រោយនេះ ។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំង Pfizer នឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែមិថុ នានៅទីក្រុងវៀងចន្ទន៍ ហើយក្រោយមកពង្រីកទៅតំបន់ ដែលមានហានិភ័យខ្ពស់ទៀតដូចជា ខេត្ត Bokeo ខេត្ត Champasack និងខេត្ត Savannakhet ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ ច្បាស់ៗរោគសញ្ញារលាកបេះដូង ក្រោយចាក់វ៉ាក់សាំង Pfizer

ចុចអាន ៖ ប្រសើរណាស់! អឺរ៉ុប អនុម័តចាក់វ៉ាក់សាំង Pfizer-BioNTech ដល់កុមារអាយុ ១២ ទៅ ១៥ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម