ព័ត៌មានអន្ដរជាតិ
លោក Biden សុំទោស បន្ទាប់ពីផ្ទុះកំហឹងមួយប្រាវជាមួយអ្នកកាសែត (មានវីដេអូ)
លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការសោកស្តាយ ចំពោះការដែលលោកទ្រាំមិនបាន នៅពេលអ្នកឆ្លើយឆ្លងព័ត៌មាន CNN របស់សេតវិមាន លោកស្រី Kaitlan Collins បានចាក់សួរលោក ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង ហ្សឺណែវ។
មុនពេលឡើងយន្តហោះ Air Force One សម្រាប់ការហោះហើរវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីវិញ លោកបានប្រាប់ក្រុមអ្នកកាសែតថា “ខ្ញុំបានជំពាក់ពាក្យសុំទោស ដល់អ្នកសួរសំណួរចុងក្រោយរបស់ខ្ញុំ។ ខ្ញុំមិនគួរជាបុរសមានចិត្តបែបនេះទេ”។
លោកបានបន្តថា “ដើម្បីក្លាយជាអ្នកយកព័ត៌មានល្អ អ្នកត្រូវតែមានភាពអវិជ្ជមាន អ្នកត្រូវតែមានទស្សនៈអវិជ្ជមានលើជីវិត។ វាហាក់ដូចជាខ្ញុំដែរ អ្នកមិនដែលសួរសំណួរវិជ្ជមានទេ”។
ការសុំទោសរបស់លោក Biden បានកើតឡើងភ្លាមៗ បន្ទាប់ពីលោកជះកំហឹងដាក់លោកស្រី Collins នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំជាមួយលោក Putin។
លោកស្រី Collins បានស្រែកដាក់លោក Biden នៅពេលលោកចាកចេញពីសន្និសីទកាសែតថា “ហេតុអ្វីបានជាអ្នកមានទំនុកចិត្តថា គាត់នឹងផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់ លោកប្រធានាធិបតី?”។
លោក Biden បានងាកឆ្លើយតបទៅ Collins ដោយលើកម្រាមដៃ ហើយថា “ខ្ញុំមិនមានទំនុកចិត្តថា គាត់នឹងផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់ទេ! what the hell! តើខ្ញុំនិយាយថា ខ្ញុំមានទំនុកចិត្តនៅពេលណា?”។
លោក Biden បន្ដថា “និយាយឲ្យត្រង់។ ខ្ញុំបាននិយាយថា អ្វីដែលនឹងផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ គឺប្រសិនបើពិភពលោកទាំងមូលមានប្រតិកម្មចំពោះពួកគេ ហើយបន្ថយជំហររបស់ពួកគេនៅក្នុងពិភពលោក។ ខ្ញុំមិនមានទំនុកចិត្តលើអ្វីទាំងអស់។ ខ្ញុំកំពុងនិយាយការពិត”។
លោកស្រី Collins បានសួរប្រធានាធិបតីជាថ្មីម្តងទៀតអំពីបញ្ហានេះ ដោយនិយាយថា លោក Putin បានបដិសេធទទួលស្គាល់ការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះឆ្នោតនិងការរំលោភបំពានសិទ្ធិមនុស្សដែលមិនសមហេតុផលក្នុងកំឡុងពេល ជំនួបមួយទល់នឹងមួយជាមួយលោក Biden។ ដូច្នេះតើនេះ អាចជាកិច្ចប្រជុំប្រកបដោយលក្ខណៈស្ថាបនាក្នុងនាមជាប្រធានាធិបតីយ៉ាងដូចម្តេច?។
មុនពេលដើរចេញ លោក Biden បានឆ្លើយថា “ប្រសិនបើអ្នកមិនយល់រឿងនេះទេ អ្នកកំពុងធ្វើការងារខុសហើយ”៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ 9News
ចុចអាន៖ លោក បៃដិន ព្រមាន វាយ បក បើ រុស្ស៊ី បន្ត វាយប្រហារ អ៉ីនធឺណេតទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


