Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ បៃដិន​ ព្រមាន​វាយ​បក បើ​រុស្ស៊ី​បន្ត​វាយប្រហារ​អ៉ីនធឺណេតទៀត

បានផុស

នៅ

សហរដ្ឋ​អាមេរិក​​ព្រមាន​វាយ​បក​វិញ​ ប្រសិន​បើ​​ប្រទេស​រុស្ស៊ី​​នៅ​តែ​បន្ត​វាយ​ប្រហារ​តាម​អ៉ីនធើណេត​​លើ​​គោល​ដៅ​អាមេរិក។ នេះ​ជា​សំដី​របស់​លោកប្រធានាធិបតី ចូ បៃដិន​ ក្នុង​​​ជំនួប​កំពូលប្រកប​ដោយ​វិជ្ជមាន និង​ល្អ​ ជាមួយលោក​ប្រធានាធិបតី វ្លាឌីមៀរ​ ពូទីន នៅ​ទី​ក្រុង​ហ្សឺណែវ កាល​ពី​ម្សិល​មិញ។

ថ្លែងក្រោយ​ពេល​ជំនួប​កំពូល​​ជួប​​គ្នា​​ផ្ទាល់​លើក​ដំបូង លោក បៃដិន បាន​លើក​ឡើង​ថា លោក​បាន​ធ្វើ​ការបញ្ជាក់​​យ៉ាង​ច្បាស់​​ដល់​​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ត្រូវ​តែ​គោរព​ច្បាប់ ឬ​ក៏​នឹង​ជួប​ផល​វិបាក​ដែល​មិន​អាច​បញ្ជាក់​បាន។ លោក ពូទីន បាន​ដឹង​ថា អាមេរិក​មាន​សមត្ថភាព​អ៉ីនធឺណេត​ដែល​មិន​អាច​ប្រកួត​ប្រជែង​បាន។

លោក ពូទីន (ឆ្វេង) ចាប់ដៃ លោក បៃដិន (ស្តាំ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ជំនួប​រយៈ​ពេល​៣​ម៉ោង លោក ចូ បៃដិន មាន​ប្រសាសន៍​ថា លោក​ចង់​បង្កើត​ទំនាក់​ទំនង​អាមេរិក និង រុស្ស៊ី​ ឡើង​វិញ​ដោយ​ផ្អែក​លើ​ជំហាន​ដែល​អាច​ព្យាករ​បាន​ និង​លក្ខណៈ​ជាក់​ស្តែង បន្ទាប់​ពី​ភាព​វឹក​វរ និង​​​អាម៉ាស់​​របស់​សម័យ​កាល​លោក ដូណាល់ ត្រាំ។ លោក​មិន​ជឿ​ថា លោក​ ពូទីន ត្រូវ​ការ​សង្គ្រាម​ត្រជាក់​ទេ ប៉ុន្តែ​ទទួល​ស្គាល់​ថា លោកមិន​ប្រាកដ​ទេ​ថា​តើ​សមភាគី​រុស្ស៊ី​នឹង​​ផ្លាស់​ប្តូរ​ឥរិយាបថ​។

កិច្ច​ប្រជុំ​ធ្វើ​នៅ Lake Geneva ​បញ្ចប់​ជា​មួយ​នឹង​​កំណត់​សំគាល់​សុទិដ្ឋិ មេ​ដឹក​នាំ​ទាំងពីរ​បាន​កោត​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រុង​ប្រយ័ត្ន។ លោក បៃដិន មាន​ប្រសាសន៍​ថា កិច្ច​ពិភាក្សា​របស់​ពួកគាត់​ល្អ​ ​គ្មានសកម្មភាព​សង្កៀរ​ត្រចៀក ឬ​បរិយាកាស​ឆាក​ល្ខោន​ឡើយ។

និយាយ​ក្នុង​សន្និសីទ​ដាក់​ដោយ​ឡែក លោកប្រធានាធិបតី​រុស្ស៊ី ពូទីន ថា កិច្ច​ពិភាក្សា​​គ្មាន​អារិភាព​។ ផ្ទុយ​ទៅ​វិញ លោកបាន​ចាត់​ទុកលោក បៃដិន​ ជាបុគ្គល​​មាន​តុល្យភាព និង​បទ​ពិសោធ​ដែល​​មាន​ភាសា​ដូច​គ្នា និង​ជា​បុគ្គល​​និយាយ​ស្តីរួសរាយ​ដូច​​​ម្តាយ និង​ក្រុម​គ្រួសារ​របស់​លោក។

ជំនួប​កំពូលលោក បៃដិន និងលោក ពូទីន

ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ថា  ឯកអគ្គ​រដ្ឋ​ទូត​របស់​ពួក​គេ​​​នឹង​វិល​ត្រឡប់​ទៅ​កាន់​ទី​ក្រុង​មូស្គូ និង​វ៉ាស៊ីនតោន​វិញ តាម​​ពេល​វេលា​ដែល​នឹង​ត្រូវ​​កំណត់​។

មេ​ដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ប្រកាស​ពី​ក្រុម​អ្នក​ជំនាញ​ធ្វើ​ការ​អាមេរិក-រុស្ស៊ី​ថ្មី​មួយ​ដែល​នឹង​​ដោះ​ស្រាយ​បញ្ហា​នានា។ ពួក​គេ​រាប់​បញ្ចូល​ទាំង​ការ​បន្ត​សន្ធិ​សញ្ញា​នុយក្លេអ៊ែរ​ Start Three ដែល​នឹង​ផុត​កំណត់​នៅ​ឆ្នាំ​២០២៤ និង​សន្តិសុខ​អ៉ីនធឺណេត។

លោក ពូទីន បាន​បដិសេធ​ដែល​ថា​​រុស្ស៊ី​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​តាម​អ៉ឺនធឺណេត​ជា​បន្ត​បន្ទាប់​ថ្មី​ៗ​នេះ​​លើ​សហរដ្ឋ​អាមេរិក​ក្នុង​នោះ​មាន​ការ​បំផ្លាញ​ថាមពល​ពន្លឺ​​​ព្រះ​អាទិត្យ​ចូល​ទៅ​ក្នុង​ស្ថាប័ន​សហព័ន្ធ និង​ការ​វាយ​ឆ្មក់​លើ​ប្រព័ន្ធរបស់​គណបក្ស​ប្រជាធិបតេយ្យឆ្នាំ​២០១៦​ជា​ដើម។

លោក បៃដិន ប្រាប់​ថា លោក​បាន​ធ្វើ​ការ​បញ្ជាក់​​យ៉ាង​ច្បាស់​​ដល់​​លោក ពូទីន ថា រដ្ឋាភិបាល​របស់​លោក​នឹង​ឆ្លើយ​តប​វិញ ប្រសិន​បើ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​នៅ​តែ​បំពាន​លើ​អធិបតេយ្យភាព​អាមេរិក​ទៀត។ លោក​ថា លោក​បាន​ផ្តល់​ឲ្យ​នូវ​បញ្ជី​ហេដ្ឋារចនា​សម្ព័ន្ធ​អាមេរិក​សំខាន់​ៗមួយ​ដែល​មាន​​ចំនួន​១៦ រាប់​ទាំង​វិស័យ​ថាមពល និង​ឥន្ធនៈ​ដែល​ជា​គោល​ដៅ​វាយ​ប្រហារ​របស់​រុស្ស៊ី​​​ត្រូវ​បាន​ចោទ​ក្នុង​ពេល​ថ្មី​ៗ៕

រថយន្ត​ដឹក​លោក ចូ បៃដិន

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម