ព័ត៌មានអន្ដរជាតិ
ស្លាប់២១នាក់ បាត់ខ្លួន២០នាក់ ដោយសារទឹកជំនន់នៅ អាមេរិក
មនុស្សចំនួន២១នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ Humphreys ក្នុងរដ្ឋ Tennessee ភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។

នៅក្នុងបទសម្ភាសន៍មួយកាលពីព្រឹកថ្ងៃអាទិត្យ លោក Chris Davis តម្រួតប្រចាំតំបន់បានប្រាប់ CNN ថា មនុស្សប្រាំនាក់ដែលបាត់ខ្លួនគឺជាកុមារហើយក្មេងតូចពីរនាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់។
សាលារៀនក្នុងតំបន់ Humphreys បានប្រកាសថា សាលារៀនត្រូវផ្អាកនៅសប្តាហ៍នេះ ដោយសារតែទឹកជំនន់។

ភ្លៀងកម្រិត ១៧ អ៊ីញ ត្រូវបានកត់ត្រានៅទីក្រុង McEwen កាលពីថ្ងៃសៅរ៍ ដែលនេះអាចបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ភ្លៀងធ្លាក់ក្នុងរយៈពេល ២៤ ម៉ោង។
ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះបានបន្តនៅថ្ងៃអាទិត្យ ខណៈក្រុមការងារបានពិនិត្យពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកជនរងគ្រោះឬអ្នកដែលត្រូវការជំនួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ទឹកជំនន់ខេត្ត Henan សម្លាប់មនុស្សដល់៧១នាក់ ខូចខាតគិតជាប្រាក់២ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


