Connect with us

ព័ត៌មានអន្ដរជាតិ

ទឹក​​ជំនន់​​ខេត្ត​ Henan​​ សម្លាប់មនុស្ស​ដល់​៧១នាក់​ ខូច​ខាតគិត​ជា​ប្រាក់​២ប៊ីលានដុល្លារ

បានផុស

នៅ

តួលេខ​ជន​រង​គ្រោះ​បាត់​បង់​ជីវិត​​ពី​ទឹក​ជំនន់​នៅ​ខេត្ត Henan ភាគ​ច្រើន​កណ្តាល​ប្រទេស​ចិន​បាន​ឡើង​ដល់​៧១​នាក់គិត​ត្រឹម​ថ្ងៃ​អង្គារ៍ ទី២៧ ខែ​កក្កដា ក្នុង​នោះ​មាន​អ្នក​​​ស្លាប់​នៅ​​ផ្លូវ​ក្រោម​ដី​១៤​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ត្រឹម​តែ​រយៈ​ពេល​៣​ថ្ងៃ​កាល​ពី​សប្តាហ៍​មុន​បាន​វាយ​ប្រហារ​ទី​ក្រុង Zhengzhou យ៉ាង​ធ្ងន់​ធ្ងរ​ដែល​បង្ក​ជា​ទឹក​ជំនន់​បណ្តាល​ឲ្យ​​រថយន្ត​ជាប់​គាំង​​នៅ​ផ្លូវ​ក្រោម​ដី និងអ្នក​ដំណើរ​ជាង​​៥០០នាក់​បាន​ជាប់​​នៅ​ក្នុង​ម៉ោង​មមាញឹក​កាល​ពី​ថ្ងៃ​អង្គារ៍​សប្តាហ៍​មុន។

អាជ្ញាធរ​​​ក្រុង​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ពី​ឈ្មោះអ្នក​ដែល​បាត់​បង់​ជីវិត​នៅ​ផ្លូវ​ក្រោម​ដី ដែល​មាន​ការ​ប៉ុន​ប៉ង​ដ៏​កម្រ​មួយ​នៃ​តម្លាភាព បន្ទាប់​ពី​មនុស្ស​ចាប់​ផ្តើម​ដាក់កម្រ​ផ្កាគោរព​ដល់​ជន​រង​គ្រោះ​នៅ​ទីតាំងរង​គ្រោះ។

សេចក្តី​ប្រកាស​របស់​សាលា​ក្រុង​បាន​និយាយ​ថា ៖«ភ្លៀង​ធ្លាក់​ដ៏​អាក្រក់​បណ្តាលទឹក​ជំនន់​ហូរ​ចូលផ្នែក​ខ្លះ​នៃ​ផ្លូវ​ក្រោម​ដី​នៃ​ខ្សែ​ទី៥ និង​ជញ្ជាំង​ការពារ​ផ្លូវ​​ក្រោម​ដី​បាន​ដួល​រលំ»។

ភរិយា​របស់​ជន​រង​គ្រោះ​ម្នាក់​បាន​សរសេរ​លើ​បណ្តាញ​សង្គម Weibo ថា ៖«នរណា​បាន​គិត​ថា មាន​តែ​អ្នកម្នាក់គត់​នៅ​ឆ្ងាយ​ពី​ផ្ទះ តែ​អ្នក​លែង​ត្រឡប់​មក​ផ្ទះរហូត​ហើយ»។

ភ្លៀង​ធ្លាក់​ដ៏​អាក្រក់​ដូច​ហែក​មេឃ​​ដែល​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា​បាន​ប៉ះ​ពាល់​ដល់​មនុស្សស្ទើរ​១៣​លាន​នាក់ ​បំផ្លាញ​ផ្ទះ​ជិត​៩០០០​ខ្នង និងធ្វើ​ឲ្យ​បាត់​បង់​សេដ្ឋកិច្ច​នៅ​ខេត្ត Henan ដែល​គិត​ជា​ប្រាក់​ប្រមាណ​២​ប៊ីលាន​ដុល្លារ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម