Connect with us

ព័ត៌មានអន្ដរជាតិ

រំលោភក្មេងនៅឥណ្ឌូនេស៊ី ត្រូវវាយ១៤៦រំពាត់ផ្តៅជាសាធារណៈ

បានផុស

នៅ

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានដួលទៅនឹងដីហើយអង្វរសុំក្តីមេត្តានៅពេលគាត់ត្រូវបានគេវាយចំនួន១៤៦រំពាត់។ គាត់ត្រូវទទួលទណ្ឌកម្មដោយសារតែគាត់រំលោភកុមារនៅក្នុងខេត្តមួយដែលជាកន្លែងការវាយនឹងរំពាត់ជាសាធារណៈគឺជាការដាក់ទណ្ឌកម្មទូទៅសម្រាប់ការរំលោភច្បាប់ឥស្លាម។

បុរសអាយុ១៩ឆ្នាំបានស្រែកយំដោយភាពឈឺចាប់ខណៈដែលមន្រ្តី Sharia ពាក់ម៉ាស់បានវាយខ្នងរបស់គាត់ជាមួយនឹងរំពាត់ផ្តៅក្នុងទីក្រុង Idi។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់បានសុំឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មហើយត្រូវបានព្យាបាលភ្លាមៗដោយក្រុមគ្រូពេទ្យមុនពេលចាប់ផ្តើមការវាយឡើងវិញ។

បុរសរូបនេះត្រូវបានចាប់ខ្លួនកាលពីដើមឆ្នាំនេះដោយចោទប្រកាន់ថា គាត់បានយាយីនិងចាប់រំលោភជនរងគ្រោះម្នាក់ដែលគេមានប្រាប់អាយុ។

គាត់ត្រូវបានផ្តន្ទាទោសវាយចំនួន១៤៦រំពាត់ដែលជាចំនួនខ្ពស់សម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត។

លោក Ivan Nanjjar Alavi ជាមន្ត្រីម្នាក់មកពីការិយាល័យរដ្ឋអាជ្ញា East Aceh បានប្រាប់អ្នកយកព័ត៌មានថា “ការកាត់ទោសអតិបរមានេះគឺមានន័យថា ជាការកំញើញ”។

ខេត្ត Aceh នៅចុងភាគខាងលិចនៃកោះស៊ូម៉ាត្រាគឺជាតំបន់តែមួយគត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលបានអនុវត្តច្បាប់ឥស្លាមក្រោមកិច្ចព្រមព្រៀងស្វ័យភាពជាមួយរដ្ឋាភិបាលកណ្តាលដែលបានបញ្ចប់ការបះបោរបំបែកខ្លួនអូសបន្លាយពេលរាប់ឆ្នាំ។

ការវាយជាសាធារណៈរបស់ខេត្ត Aceh អាចទាក់ទាញអ្នកមើលរាប់រយនាក់ប៉ុន្តែចំនួនមនុស្សបានធ្លាក់ចុះដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។

ខេត្តនេះអនុញ្ញាតឲ្យមានការវាយនឹងរំពាត់សម្រាប់បទចោទប្រកាន់ជាច្រើនរួមមានការលេងល្បែង អំពើផិតក្បត់ ការសេពគ្រឿងស្រវឹង មនុស្សភេទទី៣និងការរួមភេទមុនពេលរៀបការ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មិនទាន់ស្ងប់ទេ! បាតុកររាប់ពាន់នាក់បន្តធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ការងារថ្មីរបស់ឥណ្ឌូនេស៊ី

ចុចអាន៖ បាក់ដីនៅ ឥណ្ឌូនេស៊ី ស្លាប់មនុស្ស១១នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម