Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលប្រកាសថា មនុស្សគ្រប់រូបចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ ដូសទី៣

បានផុស

នៅ

អាជ្ញាធរអ៊ីស្រាអែលប្រកាសថា វ៉ាក់សាំងដូសទី ៣ នឹងត្រូវផ្តល់ជូនដល់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដើម្បីការពារសុខភាពពលរដ្ឋបានពេញលេញជាងមុន។

នាយករដ្ឋមន្រ្តី Naftali Bennett បានអំពាវនាវនៅថ្ងៃអាទិត្យនេះដល់ពលរដ្ឋដែលមានវ័យចាប់ពី ១២ ឆ្នាំឡើង ឱ្យទៅទទួលវ៉ាក់សាំងដូសទី ៣ គ្រប់ៗគ្នា ដែលការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែលទទួលជោគជ័យលើយុទ្ធនាចាក់ដូសជំរុញជូនមនុស្សចាស់ កាលពីមួយខែមុន។

Booster shot debate takes centre stage as global Covid cases rise |  Financial Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការចាក់ដូសទី៣នឹងជួយពន្យឺតការកើនឡើងនៃជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីកូវីដបំប្លែងខ្លួនប្រភេទ Delta ក្នុងចំណោមមនុស្សចាស់ ហើយដូសទី៣ ក៏ចាំបាច់សម្រាប់ពលរដ្ឋទូទៅ និងពួកជំទង់ដូចគ្នា។

ISRAEL – PALESTINE New West Bank construction approved (for Palestinians as  well)
នាយករដ្ឋមន្រ្តី Naftali Bennett

ទន្ទឹមគ្នាដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nitzan Horowitz បានលើកឡើង​អំពីការចាក់ដូសទី៣ថាអាចនឹងជួយបង្កើនប្រសិទ្ធភាពក្នុងការការពារការចម្លង ហើយជួយកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ និងស្លាប់បានយ៉ាងច្រើន។

ដោយឡែក លោកស្រី Sharon Alroy-Preis ប្រធានផ្នែកសុខភាពសាធារណៈនៃក្រសួងសុខាភិបាលអ៊ីស្រាអែល ប្រាប់សន្និសីទសារព័ត៌មានមួយថា “មនុស្សត្រូវបានការពារជាង ១០ដង បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី ៣” ។

Coronavirus: Over A Quarter Of European Union Adults Would Refuse COVID-19  Shot, Survey Says

ការសិក្សារបស់អ៊ីស្រាអែលដែលវិភាគលើប្រជាជន ២.៥ លាន បានរកឃើញប្រសិទ្ធភាពវ៉ាក់សាំងធ្លាក់ចុះចំពោះអ្នកធ្លាប់ចាក់នៅខែមករាឬកុម្ភៈ ឆ្នាំ២០២១ ដោយពួកគេមានលទ្ធភាពឆ្លងពី ៦ ទៅ ១៣ ដងច្រើនជាងអ្នកដែលបានចាក់នៅអំឡុងខែមិថុនា កក្កដា និងសីហា។ ដូច្នេះហើយ ទើបតម្រូវការដូសទី៣ ត្រូវតែផ្ដល់ដល់ពលរដ្ឋដើម្បីការពារសុខភាពពួកគេឱ្យបានប្រសើរឡើង។

យ៉ាណាមិញ អង្គការសុខភាពពិភពលោកបានថ្កោលទោសចំពោះការចាក់វ៉ាក់សាំងលើកទី ៣ ហើយអំពាវនាវឱ្យប្រទេសនានាដែលកំពុងផ្តល់វ៉ាក់សាំងលើកទី ៣ ផ្អាកយុទ្ធនាការរបស់ខ្លួនសិន ដើម្បីជួយប្រទេសក្រីក្រឱ្យបានវ៉ាក់សាំងដំបូងយ៉ាងហោចក៏មួយដូសដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្ត្រថា ការចាក់វ៉ាក់សាំងជូនកុមារនឹងជួយការពារពួកគេពីកូវីដរយៈពេលវែង

ចុចអាន៖ វីរុសបំប្លែងខ្លួនថ្មី ដែលឆ្លងសាហាវបំផុតលើលោក ហើយមិនខ្លាចវ៉ាក់សាំង ចូលដល់ចិន និងអង់គ្លេសហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម