ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនថ្មី ដែលឆ្លងសាហាវបំផុតលើលោក ហើយមិនខ្លាចវ៉ាក់សាំង ចូលដល់ចិន និងអង់គ្លេសហើយ!
អ្នកវិទ្យាសាស្ត្រនិយាយថា វីរុសកូវីដបំប្លែងខ្លួន ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង គឺជាមេរោគឆ្លងសាហាវជាងគេបំផុតនៅលើពិភពលោក ហើយមានសមត្ថភាពធន់នឹងវ៉ាក់សាំង។

អ្នកជំនាញនៅវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់អាហ្វ្រិកខាងត្បូង បាននិយាយថា វីរុសបំប្លែងខ្លួន C.1.2 ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងខ្លាំងនៃការឆ្លង គឺមានភាពបំប្លែងខុសពីមេរោគដើមនៅទីក្រុង អ៊ូហាន ដាច់តែម្តង។
មេរោគនេះ ត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រ អាហ្វ្រិកខាងត្បូង កាលពីខែឧសភា ហើយចាប់តាំងពីពេលនោះមក ត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេស ចិន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ម៉ូរីស នូវែលសេឡង់ ព័រទុយហ្គាល់និងស្វីស។

នៅក្នុងការសិក្សា អ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសបំប្លែងខ្លួននេះ មានអត្រាបំប្លែងហ្សែនប្រហែល ៤១.៨ ដងក្នុងមួយឆ្នាំ។
អត្រានេះគឺស្ទើរតែទ្វេដង បើប្រៀបធៀបទៅនឹងអត្រាបំប្លែងហ្សែនរបស់វីរុសដែលគេព្រួយបារម្ភជាសកលនាពេលបច្ចុប្បន្ន។

ក្នុងអំឡុងពេលនៃការស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរកឃើញការកើនឡើងប្រចាំខែនៃចំនួនហ្សែនរបស់វីរុស C.1.2 ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ពោលគឺកើនឡើងពី ០,២ ភាគរយក្នុងខែឧសភា ដល់ ១,៦ ភាគរយនៅខែមិថុនានិង ២,០ ភាគរយនៅខែកក្កដា។
ស្របពេលការស្រាវជ្រាវបន្ថែមគឺត្រូវការជាចាំបាច់ដើម្បីកំណត់ពីផលប៉ះពាល់របស់វីរុសទាំងឡាយនោះ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ភាពបំប្លែងចុងក្រោយបំផុតនេះ អាចជួយវីរុសឲ្យចៀសផុតពីអង់ទីរគ័រនិងការឆ្លើយតបប្រព័ន្ធភាពស៊ាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


