Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រថា ការចាក់វ៉ាក់សាំងជូនកុមារនឹងជួយការពារពួកគេពីកូវីដរយៈពេលវែង

បានផុស

នៅ

អ្នកជំនាញបានអះអាងថា ការចាក់វ៉ាក់សាំងសម្រាប់ក្មេងៗដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណាអាចជួយការពារពួកគេពីរោគសញ្ញាកូវីដរយៈពេលវែង ព្រមទាំងផ្តល់ការការពារដោយប្រយោលដល់សាច់ញាតិវ័យចំណាស់ទៀតផង។

6 Questions Parents Are Asking About COVID-19 Vaccines for Kids - COVID-19,  Featured, Health Topics, Pediatrics - Hackensack Meridian Health
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត Mike Tildesley អ្នកជំនាញរោគរាតត្បាតមកពីសាកលវិទ្យាល័យ Warwick ចក្រភពអង់គ្លេស មានប្រសាសន៍ថា ខណៈពេលដែលហានិភ័យនៃជំងឺធ្ងន់ធ្ងរមានកម្រិតទាបចំពោះមនុស្សវ័យក្មេង តែរោគសញ្ញាកូវីដរយៈពេលវែងអាចមានច្រើននៅក្នុងខ្លួនរបស់ពួកគេ ហើយវ៉ាក់សាំងអាចជួយកាត់បន្ថយឱកាសនៃការវិវត្តរបស់វីរុស។

លោកស្រីបន្ថែមថា ថ្វីត្បិតកុមារដែលឆ្លងកូវីដ-១៩ ទំនងជាមិនមានរោគសញ្ញាធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែត្រូវចងចាំ មនុស្សវ័យក្មេងមិនគ្រាន់តែចាក់វ៉ាក់សាំងសម្រាប់ការពារខ្លួនឯងប៉ុណ្ណោះទេ ពួកគេក៏កំពុងការពារដោយប្រយោលចំពោះមនុស្សចាស់ និងសាច់ញាតិដែលងាយរងគ្រោះផងដែរ។

Think Twice Before Giving the COVID Vax to Healthy Kids | MedPage Today

ចំណែកលោកស្រីវេជ្ជបណ្ឌិត Deepti Gurdasani អ្នកជំនាញរោគរាតត្បាតនៅសាកលវិទ្យាល័យ Queen Mary ក៏បានយល់ស្របដូចគ្នា និងជំរុញឱ្យមានការពង្រីកការចាក់វ៉ាក់សាំងដល់សិស្សសាលាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

លោកស្រីនិយាយថា កុមារនឹងទទួលបានអត្ថប្រយោជន៍លើសពីហានិភ័យជាមួយនឹងការចាក់វ៉ាក់សាំង ហើយការពន្យារពេលចាក់ជូនពួកគេ នោះនឹងមានកុមារកាន់តែច្រើនឆ្លងកូវីដ-១៩៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ អ្វីជារោគសញ្ញាកូវីដ-១៩ រយៈពេលវែង? បង្កផលរំខានបែបណា?

ចុចអាន៖ អ្នកឆ្លងកូវីដបំប្លែងខ្លួន Delta អាចឆ្លងម្ដងទៀត ទាំងនេះជាចំណុចសំខាន់ៗត្រូវដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម