Connect with us

ព័ត៌មានអន្ដរជាតិ

ស្ករគ្រាប់វៀតណាមមួយប្រភេទ សិស្សសាលាញ៉ាំហើយ ពុលដេកពេទ្យ១៣នាក់ (មានវីដេអូ)

បានផុស

នៅ

សិស្សវិទ្យាល័យចំនួន១៣នាក់នៅខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីញ៉ាំស្ករគ្រាប់ Medicated Nerds Rope ផ្ទុកសារធាតុដែលគេមិនស្គាល់ ដោយក្រោយមក ប្រាំមួយនាក់បានធ្វើតេស្តវិជ្ជមាន កញ្ឆា។

យោងតាមអ្នកតំណាងវិទ្យាល័យ Hoanh Bo ក្នុងទីក្រុង Ha Long បានឲ្យដឹងថា នៅវេលាម៉ោង ៧និង៤៥ នាទីព្រឹកថ្ងៃចន្ទ សិស្សថ្នាក់ទី១០ម្នាក់ បានបង្ហាញសញ្ញានៃការពុល រួមមានដូចជាឈឺក្បាល វិលមុខ និងចង្អោរ។ ក្រោយមក សិស្ស១២នាក់ផ្សេងទៀត ក៏បានបង្ហាញអាការស្រដៀងគ្នានេះដែរ។

បន្ទាប់មក សិស្សានុសិស្សទាំងអស់ បានទទួលការសង្គ្រោះបឋម ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ha Long។

ស្ករគ្រាប់ Medicated Nerds Rope

មក​ទល់​ពេល​នេះ សុខភាព​របស់​ពួក​គេ​មិនធ្ងន់ធ្ងរឡើយ ហើយ​កំពុង​ត្រូវ​បាន​ពិនិត្យ​នៅឯ​មន្ទីរ​ពេទ្យ។

នៅព្រឹកថ្ងៃអង្គារ ប៉ូលិសខេត្ត Quang Ninh បានកំណត់ថា ឧបទ្ទវហេតុនេះ គឺជាករណីពុលអាហារ និងមិនពាក់ព័ន្ធនឹងគ្រឿងញៀនទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ លោកយាយ វៀតណាម ម្នាក់ ពុលថ្នាំ ប៉ារ៉ាសេតាម៉ុល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១០ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១១ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៤ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៤២ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម