Connect with us

ព័ត៌មានអន្ដរជាតិ

ចិន យកវ៉ាក់សាំងកូវីដមកពីក្រុមហ៊ុនចំនួន ២ ចាក់កុមារអាយុ ៣ ទៅ ១១ ឆ្នាំ

បានផុស

នៅ

ប្រទេសចិនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅទូទាំងប្រទេស សម្រាប់កុមារដែលមានអាយុពី ៣ ទៅ ១១ ឆ្នាំ ក្នុងគោលបំណងបង្កើន និងពន្លឿនការកសាងភាពស៊ាំក្នុងសហគមន៍ ខណៈការផ្ទុះឡើងវិញនៃករណីឆ្លងថ្មីបានវាយប្រហារស្ទើរតែមួយភាគបីនៃប្រទេស ហើយអាក្រក់បំផុត ចាប់តាំងពីការផ្ទុះឡើងលើកដំបូងក្នុងឆ្នាំ ២០២០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគេហទំព័រផ្លូវការរបស់គណៈកម្មការសុខាភិបាលខេត្តបានឲ្យដឹងថា តំបន់មួយចំនួនបានចាប់ផ្តើមយុទ្ធនាការនេះក្នុងរយៈពេលមួយសប្តាហ៍ ក្នុងនោះរួមមានខេត្ត Hubei, ខេត្ត Hunan, ខេត្ត Hainan និងខេត្ត Zhejiang ខណៈខេត្ត Fujian និងខេត្ត Anhui ភាគខាងកើតប្រទេសចិន ក៏បានប្រកាសពីផែនការចាក់វ៉ាក់សាំងដល់កុមារនៅថ្ងៃខាងមុខផងដែរ ។

យោងតាមការជូនដំណឹង ដែលចេញដោយគណៈកម្មការសុខាភិបាលខេត្ត បានឲ្យដឹងថា កុមារនៃក្រុមអាយុនេះនឹងទទួលការចាក់វ៉ាក់សាំងចំនួន ២ ដូសដែលផលិតដោយក្រុមហ៊ុន Sinopharm និង Sinovac របស់ប្រទេសចិន ក្នុងគម្លាតយ៉ាងតិច ៣ សប្តាហ៍ ។

ទន្ទឹមនោះ លោក Tao Lina អ្នកជំនាញខាងវ៉ាក់សាំងដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃអង្គារថា កុមារត្រូវបានណែនាំ ជាពិសេសឲ្យចាក់វ៉ាក់សាំងការពារកូវីដ ព្រោះពួកគេមានទំនោរក្លាយជាប្រភពឆ្លងជាចង្កោមថ្មីនៅក្នុងគ្រួសារ ។

លោកបាននិយាយថា លើសពីនេះ ការឆ្លងជំងឺរាតត្បាតងាយនឹងកើតមាននៅក្នុងសាលារៀន ដែលមានមនុស្សច្រើន ដែលមានន័យថា កុមារត្រូវបានប៉ះពាល់នឹងកន្លែងដែលមានហានិភ័យនៃការឆ្លងខ្ពស់ ។

គួរបញ្ជាក់ថា មុនឈានដល់ការចាក់វ៉ាក់សាំងដល់ក្រុមកុមារអាយុនេះ ប្រទេសចិនក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នកដែលមានអាយុពី ១២ ដល់ ១៧ ឆ្នាំផងដែរកាលពីខែកក្កដា ក្នុងនោះលើសពី ៩១ ភាគរយបានបញ្ចប់ការចាក់ពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Times

ចុចអាន ៖ វីរុសបំប្លែងខ្លួនក្លាយពូជមិនមែនឆ្លងលឿនជាង Delta ត្រឹម ១០ ភាគរយទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម