Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រើគោលនយោបាយថ្មី អាចបិទសូន្យកូវីដត្រឹម ៤ សប្ដាហ៍

បានផុស

នៅ

លោក Zhang Wenhong អ្នកឯកទេសជំងឺឆ្លង ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បាននិយាយកាលពីថ្ងៃសុក្រថា ចិនអាចគ្រប់គ្រងការផ្ទុះឡើង ក្នុង​តំបន់​បច្ចុប្បន្ន​​រយៈពេល​ត្រឹម ៤សប្តាហ៍ ក្រោម​គោលនយោបាយ “សូន្យ-កូវីដ” របស់​ប្រទេស​នេះ។

លោក Zhang Wenhong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលនយោបាយ “សូន្យ-កូវីដ” គឺជាគោលការណ៍ណែនាំរួម​របស់​ប្រទេស​ចិន សម្រាប់ការបង្ការ និង​គ្រប់គ្រង​កូវីដ​ដែល​សំដៅ​លើ​វិធានការ​មួយ​ចំនួន​ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាលថ្មី​យ៉ាង​ឆាប់​រហ័ស ​នៅ​ ពេល​ដែល​វា​កើត​ឡើង។ វា​ក៏​រួម​បញ្ចូល​ការ​ស្វែងរក​យ៉ាង​សកម្ម​ នូវ​ប្រភព​នៃ​ការឆ្លង​មេរោគ ដូចជា​មាន​ករណី​រោគសញ្ញា ចាត់​វិធាន​ការរហ័ស​ដូចជា ការពិនិត្យ​ទ្រង់ទ្រាយ​ធំ តាមដាន និង​ដាក់​ឲ្យ​នៅដាច់ដោយឡែកពីគេ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​មេរោគ និងផ្ដល់​ឲ្យ​អ្នក​ជំងឺ​នូវ​ការ​ព្យាបាល​វេជ្ជសាស្ត្រ​ភ្លាមៗ ដើម្បី​កុំ​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរឬ​ស្លាប់​បាន។

គួរ​កត់សំគាល់​ថា “សូន្យ-កូវីដ” មិនមានន័យថា “សូន្យ​ការ​ឆ្លង​មេរោគ” ទេ ​ព្រោះ​វា​មិន​អាច​ទៅ រួច ​ក្នុង​ការ​ធានាបានថា​ ប្រទេស​ដែល​មាន​ប្រជាជន​ គ្មាន​ករណី​មួយ​ឡើយ។ នេះ​បើ​តាម​លោក Liang Wannian ប្រធាន​ក្រុម​អ្នក​ជំនាញ​ការ​ឆ្លើយ​តប ​និង​កម្ចាត់​មេរោគកូវីដ១៩ នៅ​គណៈកម្មការ​សុខភាព​ជាតិ។

ដោយឡែក អ្នកជំនាញខាងរោគរាតត្បាតកំពូលរបស់ប្រទេសចិន លោក Zhong Nanshan បាននិយាយនៅ ក្នុងបទសម្ភាសន៍មួយថា ការចំណាយពេលនៃវិធានការបែបនេះ អាចមានកម្រិតទាប​ជាង បើប្រៀបធៀបទៅ នឹង​ការចំណាយដើម្បី​ទប់ទល់​នឹង​ស្ថានភាព ដែល​មិនមានការគ្រប់គ្រង នៅពេលដែលមិនមានវិធានការណាមួយ ត្រូវ​បានធ្វើឡើងក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើង។

នៅ ក្នុងការបង្ហោះលើ Twitter ស្រដៀងនឹង Weibo របស់ប្រទេសចិន លោក Zhang បាននិយាយថា គោលនយោបាយនេះ គឺជា​យុទ្ធសាស្ត្រ​សុខភាព​សាធារណៈ​ដ៏​សំខាន់​បំផុត នាពេលបច្ចុប្បន្ន ហើយប្រទេសចិន​ កំពុង​បង្ហាញ​ថា អាចគ្រប់គ្រងការផ្ទុះឡើង​នាពេលបច្ចុប្បន្ន នៅ ក្នុងតំបន់មួយចំនួនដូចជា Yangtze River Delta, Pearl River Delta និងតំបន់ភាគពាយ័ព្យ នៅ​ ក្រោមគោលនយោបាយ​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖វៀតណាម លេងធម៌ក្ដៅ ដាក់ទណ្ឌកម្មអ្នកមិនចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម