ព័ត៌មានអន្ដរជាតិ
មោទនភាព! អតីតជនភៀសខ្លួន ខ្មែរ ម្នាក់ក្លាយជាអភិបាលក្រុងនៅ អាមេរិក (មានវីដេអូ)
អតីតជនភៀសខ្លួនម្នាក់ដែលរួចផុតពីការគ្រប់គ្រងដ៏ឃោរឃៅរបស់ខ្មែរក្រហមបានក្លាយជាអភិបាលក្រុងធំមួយនៅសហរដ្ឋអាមេរិកដែលមានសញ្ជាតិខ្មែរអាមេរិកាំង ។

លោក Sokhary Chau សមាជិកក្រុមប្រឹក្សាក្រុងនៅទីក្រុង Lowell រដ្ឋ Massachusetts ត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទដោយសមាជិកក្រុមប្រឹក្សារបស់គាត់ឲ្យកាន់តំណែងកំពូលរបស់ស្ថាប័ននីតិប្បញ្ញត្តិកាលពីថ្ងៃចន្ទ ហើយគាត់ក៏បានក្លាយជាអភិបាលក្រុងអាស៊ីអាមេរិកាំងដំបូងគេផងដែរ ។
លោក Sokhary Chau ដែលធ្វើការនៅរដ្ឋបាលសន្តិសុខសង្គមរបស់សហរដ្ឋអាមេរិកបាននិយាយ បន្ទាប់ពីស្បថចូលកាន់តំណែងជាផ្លូវការថា “ខ្ញុំជាជនភៀសខ្លួន ពេលនេះខ្ញុំជាអភិបាលក្រុងធំមួយក្នុងរដ្ឋ Massachusetts” ។

បុរសវ័យ ៤៩ ឆ្នាំរូបនេះនិយាយថា “ខ្ញុំមិនដឹងថាតើវាអាចកើតឡើងនៅកន្លែងណាផ្សេងទៀតទេក្នុងពិភពលោកយើងនេះ ប៉ុន្តែខ្ញុំនៅតែព្យាយាមធ្វើវាបាន” ។
គួរបញ្ជាក់ថា បច្ចុប្បន្នទីក្រុងដែលមានអ្នករស់នៅជាង ១១៥,០០០ នាក់មួយនេះគឺមានប្រជាជនអាស៊ីរស់នៅជិត ២៥ ភាគរយ ហើយជាទីក្រុងធំបំផុតទី ២ របស់អាមេរិក ដែលមានសហគមន៍ពលរដ្ឋខែ្មររស់នៅច្រើនជាងគេ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Indian Express
ចុចអាន ៖ លោក បៃដិន ជាប់លើយន្តហោះជិត ៣០ នាទី ក្រោយព្យុះព្រិលដ៏ធ្ងន់ធ្ងរ វាយប្រហារ អាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


