ព័ត៌មានអន្ដរជាតិ
សិស្សសាលា កូរ៉េខាងជើង ប្រមូលផ្ដុំគ្នាគាំទ្រការសម្រេចចិត្តសំខាន់ៗ នៃកិច្ចប្រជុំបក្សពលករ
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានប្រារព្ធការប្រមូលផ្តុំគ្នាដ៏ធំមួយនៅក្នុងទីក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍នេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្សសាលា និងមន្ត្រីកំពូលមួយចំនួនដើម្បីគាំទ្រការសម្រេចចិត្តសំខាន់ៗពីកិច្ចប្រជុំគណបក្សនាពេលថ្មីៗនេះ ។

បន្ទាប់ពីបញ្ចប់សម័យប្រជុំពេញអង្គរបស់គណបក្សពលករកាលពីចុងឆ្នាំមុន កូរ៉េខាងជើងបានគូសបញ្ជាក់អំពីអាទិភាពគោលនយោបាយរបស់ខ្លួនសម្រាប់ឆ្នាំថ្មីលើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជំរុញកិច្ចខិតខំប្រឹងប្រែងប្រឆាំងកូវីដ ។
ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា “ដើម្បីសម្រេចឲ្យបានហ្មត់ចត់នូវការសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមទី ៨ របស់បក្សពលករ ការប្រមូលផ្តុំគ្នានៅទីក្រុងព្យុងយ៉ាងត្រូវបានធ្វើឡើងនៅទីលានលោក គីម អ៊ីលស៊ុង កាលពីថ្ងៃពុធ” ។

ក្នុងនោះមន្ត្រី និងកម្មករនៃរោងចក្រ ក្រុមហ៊ុន និងកសិដ្ឋានសហករណ៍ក្នុងទីក្រុងព្យុងយ៉ាង ក៏ដូចជាសិស្សានុសិស្សបានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច រួមទាំងលោកនាយករដ្ឋមន្ត្រី Kim Tok-hun ក៏មានវត្តមានផងដែរ ដោយបានលើកឡើងថា ការជួបជុំនេះគឺមានគោលបំណងលើកទឹកចិត្តដល់វឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងសេដ្ឋកិច្ច ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសវិស័យកសិកម្ម ចំពេលមានការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹងប្រឆាំងនឹងកូវីដ និងទណ្ឌកម្មអន្តរជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ បើកភ្នែកធំៗ ពេលដឹងប្រភេទមីស៊ីល កូរ៉េខាងជើង បាញ់ម្សិលមិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


